Posted on Leave a comment

លោកមហាសេដ្ឋី Howard Schultz ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks និងជាអតីតម្ចាស់ក្រុមហ៊ុន Seattle SuperSonics

លោក Howard Schultz កើតនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៣ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks និងជាអតីតម្ចាស់ក្រុមហ៊ុន Seattle SuperSonics ។ ហើយគាត់ក៏ជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Square Inc ផងដែរ ។

ក្នុងឆ្នាំ ១៩៩៨ លោក Howard បានបង្កើតក្រុមហ៊ុន Maveron ដែលជាក្រុមហ៊ុនវិនិយោគដោយបានសហការជាមួយលោក Dan Levitan ។ ក្នុងឆ្នាំ ២០១៦ យោងតាមរយះទស្សនាវដ្តី Forbes បានចាត់ថ្នាក់ លោក Howard គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ៥៩៥ នៅសហរដ្ឋអាមេរិកដោយមានទ្រព្យសម្បត្តិសុទ្ធ ២,៩ ពាន់លានដុល្លារគិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៦ ។

នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៦ លោក Howard បានប្រកាសថានឹងលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Starbucks ចាប់ពីខែ មេសា ឆ្នាំ ២០១៧ ។ គាត់បានផ្ទេរតំណែងជាប្រធាន និងជានាយកប្រតិបត្តិទៅឲ្យលោក Kevin Johnson ជាអ្នកជំនួសវិញ ។

ទ្រព្យសម្បត្តិ៖ Howard Schultz

លោក Howard Schultz គឺជាសហគ្រិន និងជាមហាសេដ្ឋីជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣ ពាន់លានដុល្លារ ។ គាត់កើតនៅក្នុងទីក្រុង Brooklyn រដ្ឋញូវយ៉កហើយគាត់បានធំឡើងនៅក្នុងគ្រួសារក្រីក្រ ។ គាត់គឺជាអត្តពលិកដ៏ឆ្នើមម្នាក់ហើយក្រោយមកគាត់បានទទួលអាហារូបករណ៍អត្តពលកម្មនៅឯសាកលវិទ្យាល័យ Northern Michigan ។

គាត់បានបញ្ចប់ការសិក្សានៅដើមទសវត្សទី ៧០ ដោយមានសញ្ញាប័ត្រផ្នែកទំនាក់ទំនងបន្ទាប់មកគាត់បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុន Xerox ។ ហើយក្រោយមកគាត់បានចាកចេញពីក្រុមហ៊ុន Xerox ដើម្បីធ្វើជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនផលិតកាហ្វេស៊ុយអ៊ែត ។

នៅពេលដែលគាត់ធ្វើការនៅទីនោះគាត់ត្រូវបានគេណែនាំឱ្យចាប់ផ្តើមបង្កើតក្រុមហ៊ុនកាហ្វេមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ីថលដែលបានចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថាហាងកាហ្វេស្តារបាក់ ។ ហើយក្រោយមកគាត់ក៏បានក្លាយជានាយកគ្រប់គ្រងទីផ្សារ ។

លោក Howard បានចាប់ផ្តើមបើកហាងកាហ្វេផ្ទាល់ខ្លួនមួយរបស់គាត់ដែលមានឈ្មោះថា Il Giornale ហើយទីបំផុតគាត់បានទិញយកក្រុមហ៊ុន Starbucks ពីម្ចាស់ដើម ។ ហើយគាត់ក៏បានពង្រីកក្រុមហ៊ុនរបស់គាត់ក្លាយឲ្យទៅជាឧស្សាហកម្មមួយដែលអាចរកចំណូលបានទឹកប្រាក់រាប់ពាន់លានដុល្លារមកដល់សព្វថ្ងៃនេះ ។

ក្រុមហ៊ុន Starbucks មានមូលធននីយកម្មទីផ្សារខាងជើង ៥៥ ពាន់លានដុល្លារ ។ នៅខែ មិថុនា ឆ្នាំ ២០១៤ លោក Howard បានប្រកាសថារាល់បុគ្គលិករបស់ក្រុមហ៊ុន Starbucks នឹងអាចចូលរៀនថ្នាក់មហាវិទ្យាល័យតាមអ៊ិនធរណេតដោយឥតគិតថ្លៃពីរដ្ឋអារីហ្សូណា ។ គាត់ក៏ជាអតីតម្ចាស់ក្រុមបាល់បោះ Seattle Supersonics ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply