លោក Irwin Jacobs ជាអ្នកបង្កើតក្រុមហ៊ុនផលិតបន្ទះឈីបទូរស័ព្ទចល័ត Qualcomm នៅឆ្នាំ ១៩៨៥ ។ ចាប់តាំងពីគាត់បានចូលនិវត្តន៍ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១២ គាត់បានផ្តោតលើការលះបង់ទ្រព្យសម្បត្តិរបស់គាត់ ។ ក្នុងឆ្នាំ ២០១៣ លោក Jacobs និងភរិយារបស់គាត់គឺលោកស្រី Joan រួមជាមួយលោក Cornell បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១៣៣ លានដុល្លារដើម្បីបង្កើតវិទ្យាស្ថានច្នៃប្រឌិតថ្មីមួយដែលមានឈ្មោះថា Jacobs Technion-Cornell Innovation ។ ពួកគេក៏បានបរិច្ចាគ ១០ លានដុល្លារបន្ថែមទៅនឹងអំណោយថ្មីចំនួន ២០ លានដុល្លារដល់បណ្ណាល័យកណ្តាលថ្មីនៅក្នុងក្រុងសាន់ឌីហ្គោ ។
លោក Jacobs ក៏បានធ្វើជាម្ចាស់ជំនួយដល់សប្បុរសធម៍នឹងបេក្ខជនប្រជាធិបតេយ្យរួមមានប្រាក់ចំនួន ២ លានដុល្លារដល់កម្មវិធី Super PAC របស់ប្រធានាធិបតីបារ៉ាក់អូបាម៉ាកាលពីឆ្នាំ ២០១២ ។ នៅឆ្នាំ ២០១៥ គាត់បានរៀបចំពិធីទ្បើងកាន់ដំណែងរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ានៅឯកន្លែងរៃអង្គាសថវិកានៅឯផ្ទះ La Jolla និងជាភ្ញៀវនៅក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយរដ្ឋបារាំង ។ លោក Jacobs បានបង្រៀនវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រនៅឯវិទ្យាស្ថាន MIT និង UCSD មុនពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន LINKABIT Corporation ដែលជាក្រុមហ៊ុនប្រព័ន្ធផ្កាយរណបក្នុងឆ្នាំ ១៩៦៨ ។
ទ្រព្យសម្បត្តិ៖ Irwin Mark Jacobs
លោក Irwin Mark Jacobs គឺជាពាណិជ្ជករ និងជាវិស្វករអគ្គិសនីដែលមានទ្រព្យសរុបប្រមាណ ១,២១ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ បច្ចុប្បន្ននះគាត់គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន Salk ។ កាលពីមុនគាត់បានបម្រើការជាអតីតប្រធាន និងជាសហស្ថាបនិកនៃក្រុមហ៊ុន Qualcomm ។
លោក Jacobs កើតនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៩៣៣ នៅទីក្រុង New Bedford រដ្ឋ Massachusetts សហរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិជ្វីហ្វ ។ លោក Jacobs បានរៀបការជាមួយលោកស្រី Joan Klein ចាប់តាំងពីឆ្នាំ ១៩៥៤ ។ ហើយពួកគេមានកូន ៤ នាក់ដែលមានឈ្មោះថា Hal, Jeff, Paul និង Gary ។ លោក Jacobs បានចូលរៀននៅឯសាកលវិទ្យាល័យ Cornell ដោយបានបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនីនៅឆ្នាំ ១៩៥៦ ។ ហើយក្រោយមកគាត់បានចូលរៀននៅឯវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (MIT) ជាកន្លែងដែលគាត់បានបញ្ចប់ S.M. និង Sc.D ។
នៅឆ្នាំ ១៩៩៤ គាត់ទទួលបានមេដាយផ្នែកបច្ចេកវិទ្យា និងជាអ្នកច្នៃប្រឌិតថ្មី និងជាសហគ្រិនឆ្នើមប្រចាំឆ្នាំនៅក្នុងសាកលវិទ្យាល័យ ។ មួយឆ្នាំក្រោយមកគាត់បានឈ្នះមេដាយ IEEE Alexander Graham Bell សម្រាប់ការចូលរួមចំណែកដ៏ឆ្នើមក្នុងវិស័យទូរគមនាគមន៍ដែលបានរួមបញ្ចូលទាំងទ្រឹស្តីការអនុវត្តភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍផលិតផលផងដែរ ។ នៅឆ្នាំ ២០០១ គាត់បានទទួលពានរង្វាន់ Bower សម្រាប់ភាពជាអ្នកដឹកនាំក្រុមហហ៊ុនអាជីវកម្មផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)