Posted on Leave a comment

លោកមហាសេដ្ឋី Enrique K. Razon ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ Container Terminal Services, Inc. (ICTSI)

លោក Enrique K. Razon កើតនៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៦០ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ Container Terminal Services, Inc. (ICTSI) ដែលបានចុះបញ្ជីនៅក្នុងទីក្រុងម៉ានីលដែលជាក្រុមហ៊ុនគ្រប់គ្រងកំពង់ផែនៅប្រទេសហ្វីលីពីន ។

នៅឆ្នាំ ២០១២ លោក Enrique គឺជាមហាសេដ្ឋីហ្វីលីពីនដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ៣ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានចាត់ចូលនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ ២០១៦ ហើយគាត់ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៧២២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២,៤ ពាន់លានដុល្លារអាមេរិក ។

ជីវប្រវត្តិ៖

នៅឆ្នាំ ១៩៨៧ លោក Enrique បានក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនអន្តរជាតិ Container Terminal Services, Inc.ដែលជាក្រុមហ៊ុនសាជីវកម្មធំបំផុតដែលបានផ្តល់សេវាកម្មលើការដឹកជញ្ជូនដ៏ធំជាងគេបំផុតនៅក្នុងទីក្រុង Manila, Subic, Batangas, General Santos City, Poland និង Brazil ។

ក្រុមហ៊ុនរបស់លោក Enrique បានវិនិយោគទឹកប្រាក់ចំនួន ២០០ លានដុល្លារបន្ថែមទៀតនៅក្នុងក្រុមហ៊ុន Bloomberry Investments Holdings, Inc. ។ ហើយក្រុមហ៊ុន Bloomberry គ្រាន់តែជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនល្បែងចំនួនបួនដែលត្រូវបានផ្តល់សិទ្ធិអោយកាស៊ីណូពីសំណាក់សាជីវកម្មកំសាន្ត និងកាស៊ីណូហ្វីលីពីន (PAGCOR) និងការកំសាន្តនាពេលខាងមុខនេះ ។

លោក Martin Romualdez គឺជាម្ចាស់ក្រុមហ៊ុន Journal Journal of Publications បានដកខ្លួនចេញពីអាជីវកម្មកាសែតរបស់ខ្លួន ។ លោក Enrique បានទិញយកភាគហ៊ុនរបស់ក្រុមគ្រួសារ Yuchengco និង Soriano កាលពី ១០ ឆ្នាំមុនដើម្បីក្លាយជាប្រធានក្រុមហ៊ុនសាជីវកម្មបោះពុម្ព Kamahalan Publishing Corporation និងជាម្ចាស់ក្រុមហ៊ុនបោះពុម្ពផ្សាយព័ត៌មាន Kagitingan Printing Press, Inc. ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply