លោក Eric Emerson Schmidt កើតនៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៥៥ ដែលជាវិស្វករផ្នែក software និងជាអ្នកជំនួញជនជាតិអាមេរិច ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alphabet, Inc. ។ នៅឆ្នាំ ២០១៦ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Eric ត្រូវបានចាត់ចូលនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភលោកដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ១០០ នៅលើពិភពលោកដោយមានទ្រព្យសម្បត្តិប្រមាណ ១១,៦ ពាន់លានដុល្លារអាមេរិក ។
ក្នុងឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១ លោក Eric គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Novell ។ ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១១ លោក Eric បានបម្រើការងារជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google ។ ហើយគាត់ក៏ធ្លាប់បានបម្រើការនៅក្រុមប្រឹក្សាភិបាលផ្សេងៗដូចជានៅក្នុងវិស័យអប់រំ និងវិស័យឧស្សាហកម្មរួមទាំងនៅក្នុងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Carnegie Mellon, រដ្ឋ Pennsylvania និងសាកលវិទ្យាល័យ Princeton រដ្ឋ New Jersey ។
ការអប់រំ៖
លោក Eric បានបញ្ចប់សញ្ញាប័ត្រផ្នែកអនុបណ្ឌិត និងផ្នែកចិត្តវិទ្យា និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចអន្តរជាតិនៅរដ្ឋ Virginia Tech និងសាកលវិទ្យាល័យ Hopkins ហើយក្រោយមកគាត់បានក្លាយអ្នកគ្រងគ្រងនាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក ។លោក Eric បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Yorktown ក្នុងសង្កាត់ Yorkling នៅតំបន់ Arlington County ក្នុងរដ្ឋ Virginia ក្នុងឆ្នាំ ១៩៧២ ។
ហើយក្រោយមកគាត់បានបន្តចូលរៀននៅសាកលវិទ្យាល័យព្រីនស្តុនជាកន្លែងដែលគាត់បានចាប់ផ្តើមជាស្ថាបត្យកម្មដ៏សំខាន់ម្នាក់ ។ នៅឆ្នាំ ១៩៧៩ នៅឯសកលវិទ្យាល័យកាលីហ្វ័រញ៉លោក Eric បានទទួលសញ្ញាប័ត្រ M.S. ដែលជាអនុវត្តលើបណ្តាញ Berknet សម្រាប់ភ្ជាប់ទៅនឹងកុំព្យូទ័រនៅបរិវេណរបស់សាលាជាមួយមជ្ឈមណ្ឌល CS និងមជ្ឈមណ្ឌល EECS ហើយនៅទីនោះគាត់ក៏ទទួលបានសញ្ញាប័ត្រផ្នែកបណ្ឌិតផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖