លោក David Lichtenstein គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន The Lightstone Group ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ និងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំជាងគេបំផុតនៅសហរដ្ឋអាមេរិក ។ លោក Lichtenstein បានដឹកនាំគ្រប់ទិដ្ឋភាពទាំងអស់នៃការទទួលបានហិរញ្ញប្បទាន និងការគ្រប់គ្រងផលប័ត្រចម្រុះនៃអាផាតមិនពហុគ្រួសារបន្ថែមលើការិយាល័យ កន្លែងស្នាក់នៅ ការលក់រាយ និងទ្រព្យសម្បត្តិឧស្សាហកម្មនៅក្នុងរដ្ឋចំនួន ២៤ នៅ Columbia, Puerto Rico និង Canada ។
អាជីពដំបូង៖
លោក Lichtenstein បានចាប់ផ្តើមអាជីពអចលនទ្រព្យរបស់គាត់ជាមួយនឹងអគារមួយ និងប្រាក់កម្ចី ។ ហើយគាត់បានទិញការវិនិយោគដំបូងរបស់គាត់នៅក្នុងគេហដ្ឋានពីរគ្រួសារនៅរដ្ឋ New Jersey ដោយបានចំណាយប្រាក់ ១២០០០ ដុល្លារដែលបានលើកឡើងដោយការចេញប័ណ្ណឥណពន្ធ និងយកគណនីសន្សំតូចមួយចេញ ។
ក្នុងរយៈពេលពីរបីឆ្នាំខាងមុខគាត់បានប្រើប្រាស់សាច់ប្រាក់ដែលជាទ្រព្យសម្បត្តិរបស់គាត់ដែលបានបង្កើតដោយប្រើប្រាក់កម្ចីដើម្បីបន្តទិញបន្ថែមទៀត ។ ហើយបីឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៨៨ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន The Lightstone Group ដែលបានធ្វើអោយក្រុមហ៊ុនក្លាយជាក្រុមហ៊ុនកាន់កាប់ទ្រព្យសម្បត្តិឯកជនដ៏ធំបំផុតនៅសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០០៣ ។
ការកើនទ្បើងពី ១ ពាន់លានដុល្លារទៅ ២ ពាន់លានដុល្លារ នៅឆ្នាំ ២០០៥ តម្លៃនោះបានកើនឡើងដល់ប្រមាណ ៣ ពាន់លានដុល្លារ ។ សព្វថ្ងៃនេះក្រុមហ៊ុន Lightstone បានស្ថិតនៅក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យធំៗ ទាំង ២៥ នៅសហរដ្ឋអាមេរិក និងមានបុគ្គលិក និងអ្នកជំនាញប្រមាណ ១,១៥០ នាក់ ។ ក្រុមហ៊ុន Lightstone មានការិយាល័យនៅក្នុងទីក្រុងញូវយ៉កក៏ដូចជានៅរដ្ឋ New Jersey, Maryland និងរដ្ឋ Illinois ។
យុទ្ធសាស្ត្រ៖
យុទ្ធសាស្រ្តរបស់លោក Lichtenstein គឺជាឆន្ទៈក្នុងការស្វែងរកទ្រព្យសម្បត្តិដែលផ្តល់នូវការរំពឹងទុកនៃប្រាក់ចំណេញខ្ពស់ និងមានបញ្ហាប្រឈមឬភាពស្មុគស្មាញដែលកំណត់ការទាក់ទាញចំពោះវិនិយោគិនផ្សេងទៀតរួមទាំងទ្រព្យសម្បត្តិដែលមានរចនាសម្ព័ន្ធដើមទុនស្មុគស្មាញ ។
លោក Lichtenstein បាននិយាយជាសាធារណៈថាគាត់បានធ្វើការវិនិយោគប្រកបដោយហានិភ័យនាពេលកន្លងមក ។ ហើយគាត់ថែមទាំងបាននិយាយជាសាធារណៈអំពីហានិភ័យ និងការព្យាករណ៍នានានៅក្នុងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងស្ថានីយទូរទស្សន៍ CNBC និងទស្សនាវដ្តី Bloomberg ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)