លោក George Siao Kian Ty កើតនៅឆ្នាំ ១៩៣២ ដែលជាអ្នកជំនួញជនជាតិហ្វីលីពីន ។ គាត់គឺជាម្ចាស់ធនាគារ Metropolitan Bank ដែលជាធនាគារធំទី ២ នៅប្រទេសហ្វីលីពីន ។ លោក George មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Federal Land, Inc, ដែលមានសម្ព័ន្ធជាមួយធនាគារ Metrobank ។
លោក George ជាទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារហ្វីលីពីនចាប់តាំងពីខែ មេសា ឆ្នាំ ២០០៨ ។ គាត់ក៏មានតួនាទីជាទីប្រឹក្សារបស់ក្រុមហ៊ុន First Metro Investment Corporation និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ។ ហើយគាត់បានបម្រើការជាទីប្រឹក្សារបស់ធនាគារហ្វីលីពីនពីខែ មេសា ឆ្នាំ ២០០៦ ដល់ខែ មេសា ឆ្នាំ ២០០៨ ។
គាត់ក៏ជាអ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន Wellington Flour Mills ។ ហើយគាត់ធ្លាប់ជាប្រធានកិត្តិយសរបស់ក្រុមហ៊ុន First Metro Travel, Inc ចាប់តាំងពីឆ្នាំ ១៩៨៩ ។ លោក George ជាប្រធានក្រុមហ៊ុនសាជីវកម្មរបស់ក្រុមហ៊ុន Thomas Cook និងបានបម្រើការជាប្រធានក្រុមហ៊ុន emeritus of GT Capital Holdings Inc.ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០០៧ ដល់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ។
លោក George ក៏ធ្លាប់ជាប្រធានក្រុមហ៊ុន Toyota Motor ចាប់តាំងពីឆ្នាំ ១៩៨៨ ។ ហើយគាត់ក៏បានបម្រើការជាប្រធានក្រុមហ៊ុន Global Business Holdings, Inc និងក្រុមហ៊ុន Manila Medical Services Inc ។ ហើយគាត់ក៏ជាប្រធានក្រុមហ៊ុន Metrobank Foundation, Inc ចាប់តាំងពីឆ្នាំ ១៩៧៩ ។
លោក George បានធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Metrobank Group ចាប់តាំងពីឆ្នាំ ២០០៦ ។ ហើយគាត់បានក្លាយជាប្រធានក្រុមប្រឹក្សាប្រឹក្សានៃក្រុមហ៊ុន First Metro International Investment Co. , Ltd ចាប់តាំងពីឆ្នាំ ២០០២ ។ គាត់បានបម្រើការជាប្រធានក្រុមហ៊ុន Toyota Autoparts Philippines Corp ពីឆ្នាំ ១៩៩០ ដល់ខែ កក្កដា ឆ្នាំ ២០០៥ ។
ហើយគាត់ក៏មានតួនាទីជានាយកគ្រងគ្រងក្រុមហ៊ុន Toyota Autoparts Philippines Corporation ។ ហើយគាតក៏ធ្លាប់បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Lai Fai International Holdings Ltd. ចាប់តាំងពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០២ ។
ទ្រព្យសម្បត្តិ៖ George Ty
លោក George Ty គឺជាអ្នកជំនួញជនជាតិហ្វីលីពីនដែលមានទ្រព្យសម្បត្តិចំនួន ២,៦ ពាន់លានដុល្លារ ។ លោក George គឺជាស្ថាបនិកនៃធនាគារ និងក្រុមហ៊ុន Metropolitan Bank ដែលមានឈ្មោះថា Metrobank ដែលបច្ចុប្បន្នជាធនាគារធំទី ២ ដែលជាប់ទាក់ទងនឹងទ្រព្យសកម្ម និងដើមទុននៅប្រទេសហ្វីលីពីន ។
គាត់បានប្រមូលទ្រព្យសម្បត្តិតាមរយះការវិនិយោគលើដីធ្លី ធនាគារ Metrobank ក៏ដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វីលីពីន និងក្រុមហ៊ុនសាជីវកម្មថាមពលសកល ។ លើសពីនេះទៅទៀតតាមសេចក្តីរាយការណ៍គាត់ក៏គ្រោងនឹងវិនិយោគជិត ១ ពាន់លានដុល្លារក្នុងគំរោងថាមពលផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)