Posted on Leave a comment

លោកមហាសេដ្ឋី James Leininger ជាអ្នកបង្កើតក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត Kinetic Concepts

លោក James Leininger គឺជាអតីតវេជ្ជបណ្ឌិតនៅបន្ទប់សង្គ្រោះបន្ទាន់ ។ គាត់បានបង្កើតមូលនិធិគោលនយោបាយសាធារណៈរដ្ឋតិចសាស់ក្នុងឆ្នាំ ១៩៨៩ ដើម្បីគាំទ្រដល់គោលនយោបាយ និងការស្រាវជ្រាវលើទីផ្សារសេរី ។ លោក Leininger ដែលត្រូវបានគេស្គាល់ថាជា “វេជ្ជបណ្ឌិត Jim” ដែលបានបង្កើតក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត Kinetic Concepts (KCI) ដែលបានផ្តោតលើការយកចិត្តទុកដាក់លើមុខរបួសរបស់អ្នកជំងឺ ។

ក្នុងខែ វិច្ឆិកា ឆ្នាំ ២០១២ ក្រុមហ៊ុនឯកជនដែលបានដឹកនាំដោយក្រុមហ៊ុន Apax Partners បានបិទការទិញយកក្រុមហ៊ុនចំនួន ៦,៣ ពាន់លានដុល្លារ ។ លោក​ Leininger គឺជាម្ចាស់ភាគហ៊ុនបុគ្គលធំជាងគេ និងបានលក់ភាគហ៊ុនរបស់គាត់នៅពេលក្រុមហ៊ុន Apax Partners បានកាន់កាប់ក្រុមហ៊ុនជាឯកជន ។

ចាប់តាំងពីពេលនោះមកគាត់បានវិនិយោគតាមរយៈមូលនិធិវិនិយោគថែទាំ Medcare Investment Fund ដែលបានគ្រប់គ្រងទ្រព្យសម្បត្តិចំនួន ១ ពាន់លានដុល្លារ ។ លើសពីនេះទៅទៀតបន្ថែមពីលើការផ្តល់ប្រាក់ជំនួយដល់ការកែទម្រង់សាលារៀនហើយគាត់ក៏ជាសប្បុរជនម្នាក់ដែលបានផ្តល់ជំនួយដ៏យូរអង្វែងដល់រដ្ឋតិចសាស់ផងដែរ ។

ទ្រព្យសម្បត្តិ៖ James Pritzker

លោក James Pritzker ត្រូវបានគេស្គាល់ថាជា Jennifer Pritzker គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២ ពាន់លានដុល្លារ ។ លោក James Pritzker គឺជាមនុស្សម្នាក់ដែលមានជាងគេបំផុតនៅលើពិភពលោក ។ ក្នុងឆ្នាំ ២០១៣ គាត់ត្រូវបានគេស្គាល់ថាជា Jennifer Natalya Pritzker ។

លោក Pritzker បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Loyola ក្នុងរដ្ឋ Illinois និងបានបម្រើក្នុងជួរកងទ័ពដោយទទួលបានឋានៈជាវរសេនីយ៍ទោ ។ គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tawani Enterprises ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់បុគ្គល ។ ហើយគាត់ក៏សមាជិកម្នាក់នៃគ្រួសារ Pritzker ដែលមានទ្រព្យសម្បត្តិច្រើននិងមានទ្រព្យស្តុកស្តម្ភបំផុតនៅក្នុងឆ្នាំ ២០០៧ ។ គាត់គឺជាសមាជិកម្នាក់នៃក្រុមគ្រួសារដែលបានលក់ភាគហ៊ុនភាគច្រើនរបស់ពួកគេនៅក្នុងក្រុមហ៊ុន Marmon Holdings ទៅឱ្យលោក Warren Buffett ក្នុងតម្លៃ ៤,៥ ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply