ឃ្លាតកាយ ណាយចិត្ត
អត្ថាធិប្បាយ
មនុស្សភាគច្រើនកាលណារស់នៅក្បែរគ្នាតែងរាប់អានគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ។ លុះដល់ពេលមួយនោះ គេត្រូវបែកគ្នាទៅនៅកន្លែងមួយ ឆ្ងាយដាច់ពីគ្នា ខានទាក់ទងគ្នា ខាននិយាយគ្នា ។ល។ ពេលនោះ ចិត្តស្រឡាញ់ក៏រលាយបន្តិចម្តងៗ រហូតដល់អស់រលីងលែងនឹកគ្នា ។
កន្លងយូរឆ្ងាយមក ជួនកាលក៏ភ្លេចមុខគ្នា រហូតឈឹងសូន្យតែម្តង ។
ការប្រយ័ត្នដែលយើងត្រូវចងចាំគឺការឃ្លាតកាយរវាងប្តីប្រពន្ធ ។ មានរឿងច្រើនណាស់ ដែលប្រាប់ពីលទ្ធផលនៃការរស់នៅដាច់ឆ្ងាយពីគ្នារវាងប្តីនិងប្រពន្ធដែលទីបំផុតបានជួប ” ការព្រាត់ប្រាស់ “ដោយសារការផិតក្បត់ ។
យើងគួរយល់ថាជីវិតគ្រួសារគឺជាជីវិតស្នេហា ដែលជាច្បាប់ធម្មជាតិ ។ ប្រុសត្រូវការស្រី ស្រីត្រូវការប្រុសដើម្បីបង្កបង្កើតគ្រួសារ ។ កាមតណ្ហាតែងដុតរោលសត្វលោកគ្រប់ពេលវេលាទោះបីឋិតនៅក្នុងចំណាស់ណាក៏ដោយ ។ ពេលមួយនោះបុរសឬស្ត្រីដែលមានសេចក្តីត្រូវការក្នុងកាមគុណហើយមិនបាន សម្រេចដូចបំណងដោយសារប្តីឬប្រពន្ធនៅឃ្លាតឆ្ងាយពីខ្លួនពេលនោះហើយ ការផិតក្បត់ក៏ចាប់មានកំណើត ប្រសិនបើគេមាន ” ឱកាសល្អ ” ហុតឲ្យ ។
តម្រា”ស្រីហិតោបទេស”ដែលព្រះភិក្ខុប៉ាងខាត់បកប្រែពីភាសាសំស្ក្រឹតត្រង់វគ្គមួយនោះ,ចែងថា៖
” នឹងថាបុរសណាមានចិត្តស្មោះត្រង់ចំពោះភរិយាខ្លួនក៏មិនមែន ,នឹងថាស្ត្រីណាមានទឹកចិត្តភក្តី ចំពោះស្វាមីក៏មិនមែន; តាមពិត បើគេមានឱកាសតែមួយស្របក់ ទឹកចិត្តភក្តីនោះអាចនឹងរលត់រលាយទៅបាន ” ។
(រសជាតិភាសាខ្មែរ)
Source: khmerproverb
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)