“សម្តីសជាតិ មារយាទសពូជ”
អត្ថាធិប្បាយ
   ពាក្យ “ស” មានន័យថា: “បង្ហាញ, ចង្អុល, ប្រាប់ , បញ្ជាក់”។ “សជាតិ” ចង្អុលឲ្យដឹងថា តើជាជាតិ ឬ សាសន៏អី (ចិន-យួន-ចាម-លាវ-)?
            ដោយសារភាសាដែលនិយាយចេញមក, គេអាចដឹងបានថា តើអ្នកនិយាយនោះជាសាសន៍អី ។
            ចំណែក “មារយាទសពូជ” បានសេចក្តីថា ឫកពាចរិក បែបបទ អាកប្បកិរិយា សម្តី ដែល មនុស្ស ម្នាក់ៗ បានបញ្ចេញឲ្យគេឃើញនោះ អាចពន្យល់ ឬ ចង្អុលឲ្យគេដឹងថា តើមនុស្សនោះ ចេញ ពីវង្សត្រកូលធុនណា? ទាបឬខ្ពស់? ចេះ ឬ ល្ងង់? ។ល។ ព្រោះថា តាមធម្មតា មនុស្សដែលកើតចេញពីត្រកូលខ្ពង់ខ្ពស់ ត្រកូលដែលមានការអប់រំ មានសុជីវធម៌, មនុស្សនោះ ភាគច្រើនតែងមាន មារយាទថ្លៃថ្នូរ គួរឲ្យគោរពរាប់អាន គួរឲ្យស្រឡាញ់។ ផ្ទុយពីនេះ,  កាលណាខ្វះការចេះដឹង និងការអប់រំហើយ តើវានឹងចេញលទ្ធផលបែបណា? អ្នកអានអាច អាចយល់រឿងនេះ យ៉ាងច្បាស់ ។
Source: khmerproverb
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖