កលិយុគ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ), ( បា. ) កាលសម័យដែលប្រកបដោយទោស, ដោយវិបត្តិ, វិបរិតផ្សេងៗ ។
ឧទាហរណ៍៖ ទះលើកលិយុគ; ស្រុកកើតកលិយុគ ។ តាមក្បួនក្នុងប្រទេសឥណ្ឌាដែលប្រកាន់តាមសណ្ដាប់អំពីបុរាណយូរអង្វែងណាស់មកហើយថា យុគមាន ៤ យ៉ាងគឺ ទី១ ក្ឫតយុគ, ទី២ ត្រេតយុគ, ទី៣ ទ្វាបរយុគ, ទី ៤ កលិយុគ ( ម. ព. យុគ ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖