ការពិសោធន៍អាកាសធាតុដែលមានលំនឹង និងគ្មានលំនឹង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ការពិសោធន៍អាធាតុដែលមានលំនឹង គឺការពិសោធន៍មួយដែលអនុញ្ញាត ឱ្យអាកាសធាតុមួយ អាចកែតម្រូវទៅតាមការប្រែប្រូលកម្លាំងរំភាយរស្មី បាន ទាំងស្រុង។ ការពិសោធន៍បែបនេះ ផ្តល់ព័ត៌មានអំពីភាពខុសគ្នារវាងស្ថាន ភាពដំបូង និងចុងក្រោយនៃម៉ូដែលអាកាសធាតុ ប៉ុន្តែមិនមានប្រតិកម្មតប តាមកាលឡើយ។ ផ្ទុយមកវិញ ប្រសិនបើគេឱ្យកម្លាំងរំភាយរស្មីនេះវិវត្ត បន្តិចម្ដងៗទៅតាមកំហាកបញ្ចេញឧស្ម័ន ដែលបានកំណត់នោះ ប្រតិកម្ម តបតាមកាលនៃម៉ូដែលអាកាសធាតុ និងត្រូវយកមកវិភាគ។ ការពិសោធន៍ បែបនេះហៅថា ការពិសោធន៍អាកាសធាតុគ្មានលំនឹង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖