Posted on Leave a comment

តើពាក្យ «កិតនាម» មានន័យដូចម្ដេច ?


កិតនាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ), ( សំ. ) ( កិតៈ– ) ( ក្ឫត > ក្រឹត– ) នាមនាម​ដែល​ចេញ​ពី​វិគ្រោះ​មក​ជា សាធនៈ ដូច​ជា​ ករ៑ + ណី > ឦ > ការី, ការិណី ឬ ការិនី; កម្ម ( សទ្ទុបបទ ) + ករ៑ + ណ > អ > កម្មការ, កម្ម + ករ៑ + អ > កម្មករ;…។ ភាសា​ខ្មែរ​ដូច​ជា កើត > កំណើត; កល់ > កំណល់; កាច > កំណាច; ខុស > កំហុស; ខូច > កំហូច; ខូង > ក្រហូង; គរ > គំនរ; គូរ > គំនូរ; គុំ > គំនុំ ប៉ុណ្ណោះ​ជាដើម ហៅ​ថា សាធនៈ ក៏​បាន ( ម. ព. សាធនៈ ទៀត​ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply