កេងកងតូច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ៦៨-៧០ សម ឈ្មោលៈ មាឌតូចជាងកេងកងដទៃ មានពោះពណ៌ស ចុងកន្ទុយ និងឆ្នូតគែមក្រោមនៃស្លាប ពណ៌ស ផ្នែកខ្នង ស្លាប និងក្បាលខ្មៅ មានដៅខ្មៅមួយដុំនៅចុងស្នែងលើចំពុះ។ ញីៈ ស្នែងលើចំពុះតូចជាងឈ្មោល និងមានដៅពណ៌ខ្មៅប្រឡាក់ពាសពេញចំពុះ។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ជាទូទៅនៅតាមដងទន្លេ និងលើកោះ។ ជីវសាស្រ្តៈ ធ្វើសំបុកក្នុងរន្ធនៃដើមឈើធំៗរកទ្រនុំជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករាដល់ មិថុនា ពងចំនួន ១ទៅ ៣។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖