កំបោរ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុមានសាច់ផុសផង់ មានពណ៌សកើតអំពីថ្ម ១ យ៉ាងដែលដុតសុស ឬ អំពីសំបកលៀស គ្រំជាដើម ដែលគេដុតឲ្យសុស។
ឧទាហរណ៍៖ កំបោរថ្ម កំបោរលៀស។
ឈ្មោះវល្លិរឹងប្រវែង ៧-៩ម មានស្លឹកពណ៌សប្រផេះ ដុះក្នុងព្រៃល្បោះ នៃប្រទេសចិន, ឥណ្ឌា និងឥណ្ឌូចិន។ ជារុក្ខជាតិឳសថ។ គេកាត់ដើមជាដុំតូចៗ រោលភ្លើងហើយ ត្រាំស្រាស ឬស្ងោរផឹករម្ងាប់រោគសន្លាក់ឆ្អឹង។ គ្រូថ្នាំបុរាណប្រើដើមទាំងមូលធ្វើថ្នាំរម្ងាប់រោគថ្លើម និងឫសដូងបាត។ គេអាចដាំឆ្នាំងឆ្ពុង សម្រាប់ព្យាបាលរោគដំបៅរលួយច្រមុះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖