កំពង់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើង ឬចតទូកជាដើម ។
ឧទាហរណ៍៖ បញ្ចុះកំពង់ គឺស៊ី (ព. ទ្រ.) ។
កំពង់ចាមន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ។
កំពង់ឆ្នាំង ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ។
កំពង់ត្រឡាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង។
កំពង់ធំ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
កំពង់លែង ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។
កំពង់សៀម ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ចាម ។
កំពង់សោម ន. ឈ្មោះស្រុកមួយក្នុងខែត្រកោះកុង ។
កំពង់ស្ពឺ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
កំពង់ស្វាយ ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ធំ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖