ក្ងោកហោះ, ក្ងោកខ្មែរ, ក្ងោកតូច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយមានកម្ពស់ ២-៤ ម មាន ឬគ្មានបន្លាលើធាង។ មានដើមកំណើតក្នុងស្រុកអាមេរិកក្តៅ គេដាំដើមនេះគ្រប់ស្រុកក្តៅនៃសកលលោក។ នៅស្រុកខ្មែរយើង និយមដាំដើមនេះលើវិថីនានា ក្នុងក្រុងធំៗនៃប្រទេសសម្រាប់លំអដោយផ្កាធំៗ ពណ៌លឿង ឬក្ហរមភាវ។ ផ្កា ស្លឹក សំបក ឫសសម្រាប់ធ្វើថ្នាំ។ គេស្ងោរផ្កាផឹកអោយបាត់ក្អក ឬបញ្ចុះព្រូន។ ស្លឹកជាថ្នាំបញ្ចុះ ឬសម្រាប់រលូតកូន។ សំបកជាថ្នាំ ធ្វើខែរដូវស្ត្រីឱ្យទៀងទាត់ ឫសកិនល្អិតដូចម្សៅ សម្រាប់ព្យាបាលរោគស្កន់កូនក្មេង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖