ក្ដួច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមើមមួយប្រភេទ ដើមមានបន្លា, មើមមានពិសពុលហើយរមាស់ផង តែបើបន្សាបចេញបរិភោគបាន។
វល្លិធំម្យ៉ាងដុះក្នុងព្រៃក្រាស់នៃប្រទេសជាច្រើនពីទ្វីបអាស៊ីអាគ្នេយ៍រហូតដល់ Nouvelle Guinée មើមធាតុម្សៅមានជាតិ dioscorine ដែលជាជាតិពុលមួយខ្លាំង។ គេពុំអាចបរិភោគឥតប្រៀបមុនបាយបានឡើយ ពីព្រោះជាតិពុលអាចឱ្យស្លាប់ក៏មាន។ គេត្រូវចិតស្តើងៗ ហើយត្រាំទឹក ២ ទៅ ៣ ថ្ងៃ មុននឹងស្ងោរចំអិនយ៉ាងយូរ។ មើមនេះ គេបរិភោគ តែពេលទុរ្ភិក្ស ដូចកាលជំនាន់ខ្មែរក្រហមប៉ុល ពត (1975-1979) ។ ពេទ្យសត្វព្យាបាលជំងឺខ្លះនៃសត្វពាហនៈ ដោយយកមើមក្តួចកិនឱ្យម៉ដ្ឋឱ្យសត្វស៊ី។ កាលពីអតីតកាល ពេលមានខ្លាច្រើនពេក គេសម្លាប់ខ្លាខ្លះៗដោយឱ្យវាស៊ី សត្វដែលគេបរបាញលាយជាមួយមើមក្តួច។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖