ក្រចៅ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្វារដោយក្រចក ។
ឧទាហរណ៍៖ ឆ្មាក្រចៅដាច់សាច់ (ម. ព. ក្រញៅ ផង)។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិ ដើមរឹងមួយប្រភេទក្នុងពួកឆ្មៃ ពួកកន្ទាំងបាយសសំបកប្រើការវេញខ្សែ ឬចងអ្វីៗ ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់។ ប្រទេសកម្ពុជាក្នុងសម័យពីដើម ក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេ លុះដល់ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរ ជាសេដ្ឋកិច្ច សេដ្ឋកម្ម មានកេរ្តិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយ ដែលកើតមានក្នុងខែត្របាត់ដំបងជាដំបូងបង្អស់ នាំឲ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តាមលំដាប់កាល ។ល។
ស្មៅប្រចាំឆ្នាំកម្ពស់ ១-៣ ម នាំពីស្រុកចិនមកដាំគ្រប់ប្រទេសក្នុងទ្វីបអាស៊ី។ ត្រួយគេបរិភោគជាបន្លែបាន។ នៅខ្មែរពូជក្រចៅអាចដុះឯងៗខ្លះៗ។ គេយកសរសសំបកសម្រាប់ត្បាញធ្វើខ្សែ និងធ្វើបាវការ៉ុង។ គ្រូថ្នាំបុរាណ ប្រើស្លឹកឆុងឱ្យក្មេងៗផឹក ជាថ្នាំលើកកម្លាំង។ ស្លឹកគេប្រើសម្រាប់ព្យាបាលក្អកដែរ។ គ្រាប់មានរសជាតិល្វីងអាចបំពុលគោ ក្របី មានជាតិ “Hetérosides” ម្យ៉ាងជាថ្នាំធ្វើឱ្យបេះដូងដើរស្រួល។ គេស្ងោរ សំបកផឹកឱ្យបាត់គ្រុន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖