ក្រវាញ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានផ្លែប្រើជាថ្នាំកែរោគ, ច្រើនមានតែនៅទីភ្នំក្នុងស្រុកថ្ពង ខែត្រពោធិ៍សាត់ ខែត្របាត់ដំបង។
ជារុក្ខជាតិ ដុះដោយខ្លួនឯងក្នុងព្រៃធម្មជាតិ ពិសេសក្នុងតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រជាជនខ្មែរយើង ប្រើរុក្ខជាតិនេះជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រវាញ – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Amomum kreveranh Pierre ex Gagnep. – ឈ្មោះអង់គ្លេស ៖ Cardamom – ឈ្មោះបារាំង ៖ Cardamome – ប្រភពដើម ៖ កម្ពុជា (ជួរភ្នំក្រវាញ) និងថៃ – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់ ២-៣ម ដុះបែកជាគុម្ព រស់បានយូរឆ្នាំ។ ដើមមូល ត្រង់ រាងជាផ្លែលំពែង មានបណ្តោយ៥០-៦០ស.ម។ ទងស្លឹកខ្លីស្ទបអោបដើម។ កញ្ចុំផ្កាចេញពីគល់ជាបំពង់រាងដូចសាជីវប្រវែង ៨-១០ស.ម បន្ទាត់ផ្ទិត ៤-៥ស.ម។ ផ្កាតូចៗមានពណ៌លឿង។ ផ្លែស្ងួតរាងដូចស៊ុតមានរាងជាក្លែបៗ ទំហំ១៥-១៦ម.ម ពណ៌សលាយលឿងស្រាល និងមាន៥-៩គ្រាប់ – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះលាយក្រកោដំរី នៅលើភ្នំក្រវាញ ខេត្តពោធិ៍សាត់។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ខីយកទៅធ្វើបន្លែសម្រាប់ស្ល។ ជាឱសថ៖ ផ្លែមានធាតុក្តៅអាចជួយឱ្យដើរខ្យល់ស្រួល និងជាថ្នាំព្យាបាលក្រពះ កាត់ស្លេស្ម ទម្លាក់ឈាមអាក្រក់ ចុកសៀត ច្រាលខ្យល់ និងអាហារមិនរលាយ (១) ។ ដើម និងដើមខ្ចីៗ ព្យាបាលជំងឺព្រូន ដោយទម្លាក់ព្រូនក្នុងសាច់ឱ្យចេញតាមស្បែក (២)។ ស្លឹកសម្រាប់បង្កើនកម្តៅ ព្យាបាលដើរខ្យល់ កាត់ស្លេស្ម ព្យាបាកស្ពឹកស្រពន់ និងហើមអញ្ចាញធ្មេញ។ ផ្កាព្យាបាលភ្នែកឈឺ និងស្រវាំងភ្នែក។ មើមយកទៅធ្វើថ្នាំកម្លាំង ឬថ្នាំរម្ងាប់គ្រុនក្តៅ។
ឧទាហរណ៍៖ (១) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣២ (២) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ៣២ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)