ក្រវាញជ្រូក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទ មើមប្រើជាថ្នាំកែរោគ។
ស្មៅដុះតាមមាត់ផ្លូវដើរមួយប្រភេទកម្ពស់ ១0-៦0ស.ម មានឫសដុះនៅចុង ស្មៅនេះមានគ្រប់ស្រុកក្នុងចុងបូព៌ាប្រទេស។ ជាដើមគេប្រើធ្វើថ្នាំ។ មើមមានរាងពងក្រពើ ប្រវែង ២ ស.ម. ទទឹង ១ ស.ម. គេទំពាឆៅ ដើម្បីប្រឆាំងទល់លាមក និងព្យាបាលជំងឺឈឺពោះ។ គ្រូបុរាណស្ងោរធ្វើឱ្យនោមច្រើន។ គេផ្សំមើមនេះជាមួយថ្នាំដទៃទៀត ធ្វើឱសថម្យ៉ាងព្យាបាលជំងឺឈឺថ្លើម និងឈឺក្បាល វិលមុខ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖