ក្រសាប្រផេះ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ប្រវែង ៩០-៩៨ ស.ម នៅរដូវបន្តពូជៈ ផ្នែកខ្នងពណ៌ប្រផេះក្រម៉ៅ ក្បាល និងពណ៌សព្រលែត បន្ទូលក្បាលមានរោមកំប៉ោយវែងពណ៌ខ្មៅ ចំពុះលឿង ផ្នែកខាងក្រោមស្លាបមានពណ៌ខ្មៅឆ្នូតកណ្តាលប្រផេះ។ ពេលបន្តពូជៈ ចំពុះពណ៌លឿងទុំ។ ទីជំរកៈ តំបន់ដីសើមផ្សេង និងតំបន់ឆ្នេរ វាលស្រែព្រៃកោងកាង។ របាយៈ វត្តមានពេញមួយឆ្នាំមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំពងចំនួនពី ០៣ ទៅ០៥។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖