Posted on Leave a comment

តើពាក្យ «ក្រសាំងស៊ីផ្លែ, ក្រសាំងពុល» មានន័យដូចម្ដេច ?


ក្រសាំងស៊ីផ្លែ, ក្រសាំងពុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សតូចម្យ៉ាងកំពស់ ៦ ទៅ១៥ ម មាន ឬគ្មានបន្លា ដុះក្នុងព្រៃគម្ពោតពេលខ្លះដុសក្នុងព្រែជ្រៅ នៅឥណ្ឌូចិននិងកោះយ៉ាវ៉ា (Java) ។ គេនិយមដាំជិតផ្ទះ ឬជិតស្រែ សម្រាប់យកផ្លែធ្វើគ្រឿងទេស ។ ខ្មែរ ប្រើជាម្ជូរសម្រាប់ស្លម្ជូរជាដើម ។ ផ្កាក្រសាំងយើងប្រើជាបន្លែស្ល ។ សំបកក្រសាំងអាចធ្វើធូបបាន ។ ក្រសាំងមានពីរយ៉ាង ម្យ៉ាងមានគ្រាប់ ស ឬលឿងភ្លាវ ជាក្រសាំងស៊ីផ្លែ ម្យ៉ាងទៀតមានគ្រាប់លឿងឆ្អៅ ជាក្រសាំងពុល ។ ក្រសាំងពុលកម្រមានណាស់ យើងអាចសំគាល់បានដោយគ្មានស្មៅដុះនៅក្រោមម្លប់ ។
ជារុក្ខជាតិ ដែលដុះនៅតាមទីជនបទស្រុកស្រែចម្ការ សម្រាប់យកផ្លែមកធ្វើជាម្ជូរ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រសាំងស៊ីផ្លែ – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Feroniella lucida – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កម្ពុជា វៀតណាម ឡាវ និងកោះជ្វា (Java) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៦-១៥ម មានបន្លារឹងវែង ដុះនៅស្ទើរ តែគ្រប់ផ្នែកនីមួយៗនៃដើម (១០)។ ស្លឹកមានរាងជារោមបក្សី មានចំនួនចាប់ពី៣-១១សន្លឹក(១០)។ ផ្កាចេញជាកញ្ចុំតាមប្រគាបស្លឹក មានពណ៌សលឿង(១០)។ ផ្លែរាងមូល សម្បកផ្លែរឹងមានពណ៌បៃតងចាស់ មានពីអង្កត់ផ្ចិតពី៤-៨ស.ម(១០)។ – លក្ខណៈជីវសាស្ត្រ ៖ ផ្កាមានក្លិនក្រអូបប្រហើរ មានកេសរឈ្មោលច្រើន និង ចេញផ្លែនៅក្នុងខែមីនា-កក្កដា(១០)។ – លក្ខណៈអេកូឡូស៊ី ៖ ជាទូទៅ ក្រសាំងដុះនៅតាមដីពុំសូវមានជីជាតិ នៅទី ជនបទស្រុកស្រែចម្ការដែលជាភូមិចំណាស់។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្កា និងស្លឹកខ្ចីធ្វើជាអន្លក់ទឹកគ្រឿង និងសម្លកកូរ។ ផ្លែធ្វើជាម្ជូរសម្រាប់ សម្លម្ជូរគ្រឿង ប្រហុកកប់។ល។ ជាឱសថ៖ សម្បកដើមជំនួយសរសៃពោះស្រ្តីទើបឆ្លងទន្លេរួច ទាស់សរសៃ គ្រាំគ្រា ហើមពោះ ស្បូនស្រុត និងផ្តាសាយ(១០)។
ឧទាហរណ៍៖ (១០) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ១៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply