ក្រិស
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ក្ល.; សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច” ) តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ ។
ឧទាហរណ៍៖ មនុស្សក្រិស ។ ក្មេងក្រិស គឺក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច ។ ព. ផ្ទ. ដំឡោក ។ ស្វាក្រិស ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត ( អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា-ស ) ។ ធ្លាប់សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជាក្រិស តាំងពីឈប់ប្រើ ឝ និង ឞ ដែលសម្រាប់សរសេរឲ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឲ្យនៅតែ ស ឲ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖