ក្រុម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង ដោយមុខ ដោយសង្កាត់ ដោយពួក ។
ឧទាហរណ៍៖ ក្រុមរក្សាព្រះអង្គ ក្រុមរាជតម្រួត ក្រុមទាហានឆត្រយោង។ល។ ក្រុមមឿង (ក្រុម-ម៉ៈមឿង) ក្រុមអ្នករាជការរក្សាក្រុង : រាជការក្រុមមឿង។ ក្រុមវាំង (ក្រុម-ម៉ៈ វាំង) ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម)។ល។ ឋានន្តរស័ក្តិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺន ឬ ហ្មឺន ឃុន ហ្លួង ព្រះ តាមលំដាប់ថ្នាក់គឺ ក្រុមម៉ឺន ឬក្រុមហ្មឺន ក្រុមឃុន ក្រុមហ្លួង ក្រុមព្រះ (សុទ្ធតែអានថា ក្រុម-ម៉ៈ–), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន… ព្រះអង្គក្រុមឃុន… ព្រះអង្គក្រុមហ្លួង… ព្រះអង្គក្រុមព្រះ…; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម។
ដំណើរប្រព្រឹត្តិទៅក្នុងគ្រឹះស្ថានសាធារណៈ ឯកជន ឬបុគ្គលដែលធ្វើការក្នុងគ្រឹះស្ថានទាំងនេះផ្នែករាជការដែលនៅក្រោមឱវាទក្រសួង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖