ក្រុមការងារអន្តររដ្ឋាភិបាលពីការប្រែប្រួលអាកាសធាតុ
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អង្គភាពអន្តរជាតិនាំមុខសម្រាប់សិក្សាវាយតម្លៃការប្រែប្រួលអាកាសធាតុ ដែលត្រូវបានបង្កើតឡើង ដោយកម្មវីធីបរិស្ថានសហប្រជាជាតិ (UNEP) និង អង្គការឧតុនិយម (WMO) ដើម្បីផ្តល់ឱ្យពិភពលោកនូវទស្សនៈ វិទ្យាសាស្ត្រច្បាស់លាស់ ស្តីពីបច្ចុប្បន្នភាពចំណេះដឹង អំពីការប្រែប្រួល អាកាសធាតុ និងផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គមដែល អាចកើតមាន។ IIPP គឺជាក្រុមអ្នកវិទ្យាសាស្ត្រមួយដែលមានភារកិច្ច ពិនិត្យ និងវាយតម្លៃព័ត៌មានវិទ្យាសាស្ត្របច្ចេកទេស និងសេដ្ឋកិច្ចសង្គម ថ្មី ៗបំផុត ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុសម្រាប់ពិភពលោក។ មហាសន្និបាតសហប្រជាជាតិ បានអនុម័តសកម្មភាពរបស់ឧតុនិយម ពិភពលោក (WMO) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ក្នុងការ បង្កើត IIPP រួមគ្នា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖