ក្រៀល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរប្រផេះចំពុះវែង កវែង ជើងវែង ខ្ពស់ជង្រ្គោង មានសម្រែកឮខ្លាំង។
ឈ្មោះសត្វស្លាបមួយប្រភេទប្រវែង ១២៥-១៥៦ ស.ម. ខ្លួនធំ ខ្ពស់ សំបុរប្រផេះ ក្បាលត្រងោលក្រហម បន្ទូលក្បាលប្រផេះ និងជើងក្រហមវែង ចំពុះវែងត្រង់ ស្លាបទី១ ពណ៌ខ្មៅ។ ទីជំរកៈ ទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃរបោះ។ ជីវសាស្រ្តៈ រដូវប្រាំងរកស៊ីជាហ្វូង រដូវវស្សាបន្តពូជតែឯកឯង។ របាយៈ វត្តមានពេញមួយឆ្នាំ មាននៅភាគខាងជើងបឹងទន្លេសាបជាពិសេសខេត្តបន្ទាយមានជ័យ និងតាកែវ រដូវវស្សាបន្តពូជចាប់ពីខេត្តបាត់ដំបង ព្រះវិហារ ដល់ខេត្តមណ្ឌលគីរី។ រដូវបន្តពូជៈ ខែមិនា ដល់តុលា ពងចំនួន០១ ដល់ ៣។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖