Posted on Leave a comment

តើពាក្យ «ក្សិណក្ស័យ» មានន័យដូចម្ដេច ?


ក្សិណក្ស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្សិណ + ក្ស័យ ) ការបាត់បង់សូន្យទៅក្នុងមួយស្របក់ គឺការស្លាប់ភ្លាម ។ សព្វថ្ងៃប្រើជា កិ.
ឧទាហរណ៍៖ ជីតាខ្ញុំក្សិណក្ស័យទៅហើយ គឺជីតាខ្ញុំស្លាប់ភ្លាមទៅហើយ ( ម. ព. ក្ស័យ ផង ) ។

                  ក្សិណនោះ ន. ( ក្សិណ+ នោះ ) ខណៈនោះ, ភ្លាមនោះ, គ្រានោះ, ដងនោះ, កាលនោះ ( ម. ព. ខណៈ និង ក្សណៈ )
ឧទាហរណ៍៖ ក្សិណនោះព្រះយមពន្រាយ លើសលែងសព្វសាយ ស្តេចបើកព្រះនេត្រយល់ជាក់ . . . ( សាស្ត្រាពាក្យកាព្យ សុបិនកុមារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply