ខន្ធបរិត្ត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ន.) < ខន្ធ + បរិត្ត ។ ធម៌សម្រាប់ការពារខ្លួន មិនឲ្យពួកសត្វទីឃជាតិទាំងឡាយមកបៀតបៀនបាន ដោយការផ្សព្វផ្សាយនូវមេត្តាធម៌ទៅចំពោះស្តេចនាគទាំងឡាយ មានស្តេចនាគឈ្មោះវិរូបក្ខៈជាដើម ។ នៅក្នុងវិនយបិដក ចុល្លវគ្គ ទុតិយភាគ ១០ មាននិទានថា កាលព្រះពុទ្ធជាម្ចាស់ ទ្រង់គង់នៅក្នុងវត្តជេតពន ។ កាលណោះ មានភិក្ខុមួយអង្គពស់ចឹក ហើយក៏ធ្វើមរណៈទៅ ។ ពួកភិក្ខុក្រាបទូលរឿងនោះ ដល់ព្រះពុទ្ធជាម្ចាស់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង ៤ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុផ្សាយមេត្តាចិត្តទៅកាន់ត្រកូលស្តេចពស់ទាំង ៤ ដើម្បីគ្រប់គ្រងខ្លួន ដើម្បីរក្សាខ្លួន ដើម្បីការពារខ្លួន ។ ខ្លឹមសារនៃព្រះបរិត្តនេះ មានដូចតទៅ៖ វិរូបក្ខេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះ វិរូបក្ខៈទាំងឡាយផង, មេត្តំ ឯរាបថេហិ មេ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះឯរាបថទាំងឡាយផង, ឆព្យាបុត្តេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះឆព្យាបុត្តទាំងឡាយផង, មេត្តំ កណ្ហាគោតមកេហិ ច ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះកណ្ហាគោតមកៈទាំងឡាយផង, អបាទកេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វឥតជើងទាំងឡាយផង, មេត្តំ ទិបាទកេហិ មេ ភាវៈជាមិត្ររបស់អត្មាអញ (ចូរមានជាមួយ) នឹងសត្វជើង២ទាំងឡាយផង, ចតុប្បទេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើង៤ទាំងឡាយផង, មេត្តំ ពហុប្បទេហិ មេ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើងច្រើនទាំងឡាយផង, មា មំ អបាទកោ ហឹសិ សត្វឥតជើងកុំបៀតបៀនអាត្មាអញឡើយ, មា មំ ហឹសិ ទិបាទកោ សត្វជើង ២ កុំបៀតបៀនអាត្មាអញឡើយ, មា មំ ចតុប្បទោ ហឹសិ សត្វជើង៤ កុំបៀតបៀនអាត្មាអញឡើយ, មា មំ ហឹសិ ពហុប្បទោ សត្វជើងច្រើន កុំបៀតបៀនអាត្មាអញឡើយ, សព្វេ សត្តា សព្វេ បាណា សព្វេ ភូតា ច កេវលា សត្វសត្វទាំងឡាយផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផង ទាំងអស់គ្នា, សព្វេ ភទ្រានិ ចស្សន្តុ សូមសព្វសត្វ (ទាំងនោះ) ឃើញនូវសេចក្តីចម្រើនទាំងឡាយ, មា កិញ្ចិ បាបមាគមា សេចក្តីលាមក អាក្រក់តិចតួចកុំមកដល់ឡើយគឺថាកុំកើតមាន (ដល់សត្វទាំងនោះឡើយ), អប្បមាណោ ពុទ្ធោ ព្រះពុទ្ធជាម្ចាស់ទ្រទ្រង់ព្រះគុណនឹងប្រមាណមិនបាន, អប្បមាណោ ធម្មោ ព្រះធម៌ទ្រទ្រង់នូវព្រះគុណ នឹងប្រមាណមិនបាន, អប្បមាណោ សង្ឈោ ព្រះសង្ឈទ្រទ្រង់នូវព្រះគុណនឹងប្រមាណមិនបាន, បមាណវន្តានិ សិរឹសបានិ អហិវិច្ឆិកា សតបទី ឧណ្ណានាភី សរពូ មូសិកា សត្វលូន ឬសត្វវារទាំងឡាយ គឺ ពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្តុរ សុទ្ធតែមានប្រមាណ (គួររាប់ចំនួនបាន) គឺថា មិនច្រើនដូចគុណនៃព្រះរតនត្រ័យទេ, កតា មេ រក្ខា កតា មេ បរិត្តា កិរិយារក្សា អាត្មាអញបានធ្វើហើយទាំងកិរិយារារំាង អាត្មាអញក៏បានធ្វើហើយ, បដិក្កមន្តុ ភូតានិ ពួកសត្វ (កាច) ទាំងឡាយ ចូរចៀសចេញទៅ, សោហំ នមោ ភគវតោ អាត្មាអញ (ធ្វើឥឡូវនេះ) នូវកិរិយានមស្ការ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់, នមោ សត្តន្នំ សម្មាសសម្ពុទ្ធានន្តិ (អាត្មាអញធ្វើឥឡូវនេះ) នូវកិរិយានមស្ការចំពោះព្រះសម្មាសម្ពុទ្ធទាំងឡាយ ៧ ព្រះអង្គ ។ ក្នុងអដ្ឋកថាជាតក មានពន្យល់ថា កាលភិក្ខុនោះ ត្រូវពស់ចឹក ព្រះពុទ្ធជាម្ចាស់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតធ្លាប់បង្រៀនខន្ធបរិត្តនេះ កាលនៅជាពោធិសត្វ គឺកាលសោយព្រះជាតិជាតាបស នៅក្នុងព្រៃហិមពាន្ត ជាមួយតាបសជាច្រើននាក់ ។ សម័យនោះ មានតាបសមួយរូបពស់ចឹក ហើយក៏ស្លាប់ទៅ ។ ទើបព្រះពោធិសត្វចងជាមន្តគាថា បង្រៀនដល់ពួកតាបសទាំងឡាយ ដើម្បីសូធ្យការពារខ្លួន ។ តែមុននឹងសូត្រនូវព្រះបរិត្តនេះ គួរសូត្រនូវពាក្យប្រារព្ធរបស់ព្រះបរិត្តនេះ ដែលហៅថា ខន្ធបរិត្តារមោ្ភ ជាមុនសិន ។ ឯពាក្យប្រារព្ធនោះ មានដូចតទៅ ៖ សព្វាសីវិសជាតីនំ ទិព្វមន្តាគទំ វិយ យន្នាសេតិ វិសំ ឃោរំ សេសញ្ចាបិ បរិស្សយំ អាណក្ខេត្តម្ហិ សព្វទា សព្វបាណិនំ សព្វសោបិ និវារេតិ បរិត្តន្តម្ភណាម ហេ (ប្រែថា) ព្រះបរិត្តឯណា តែងញ្ញុំាងពិសដ៏ពន្លឹក នៃពួកសត្វទីឃជាតិទាំងអស់ ឲ្យវិនាសទៅ ដូចជាឱសថវិសេសដ៏ប្រកបដោយមន្តទិព្វ ម្យ៉ាងទៀត ព្រះបរិត្តឯណា តែងឃាត់បង់នូវសេចក្តីអន្តរាយដ៏សេសរបស់សត្វទាំងអស់ ក្នុងអាណាក្ខេត្តទាំងមូល ដោយប្រការទាំងពួង សព្វ ៗ កាល យើងទាំងឡាយសូត្រឥឡូវនេះនូវព្រះបរិត្តនោះ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)