Posted on Leave a comment

តើពាក្យ «ខ្សឹប ឬទ្រមាក់អណ្តើក» មានន័យដូចម្ដេច ?


ខ្សឹប ឬទ្រមាក់អណ្តើក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦៦-៦៨,៥ ស.ម ឈ្មោលៈ ក្បាល និងផ្នែពោះពណ៌ខ្មៅ ស្លាបស ខ្នងលឿងត្រសក់។ ញីៈ សំបុរលឿងត្រសក់ក្បាលឆ្នូតខ្មៅ ពោះស ពេលហើរផ្នែកក្រោមស្លាបពណ៌ប្រផេះ។ ទីជំរកៈ វាលស្មៅ វាលស្រែ នៃស្រូវឡើងទឹក។ ជិវសាស្រ្តៈ មុនហើររត់យ៉ាងលឿន ចូលចិត្តហើរបោះពួយទៅលើបង្ហាញខ្លួន។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើនតំបន់ជុំវិញបឹងទន្លេសាប ខេត្តកំពង់ធំ បន្ទាយមានជ័យ និងខេត្តតាកែវជាដើម។ រដូវបន្តពូជៈ ខែមិនា ដល់សីហា ពងចំនួន ២។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply