Posted on Leave a comment

តើពាក្យ «គគីថ្ម» មានន័យដូចម្ដេច ?


គគីថ្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សធំមួយកំពស់ ២៥ – ៣៥ម ដុះក្នុងព្រៃក្រាស់លើដីទំនាប ច្រើនដុះតាមមាត់ទឹក ដែលមានព្រៃស្រោង ។ ជាពូជដុះផ្ដុំគ្នាដោយចំនួនមិនសូវច្រើន នៃទ្វីបអាស៊ីផ្នែកអាគេ្នយ៍ និងអាស៊ីដែលឆ្ងាយពីសមុទ្រ ។ ឈើជាប់បានយូរណាស់ មានពណ៌ក្រហម ឬសម្បុរត្នោត សត្វល្អិតស៊ីមិនបាន មានតម្លៃសម្រាប់ធ្វើបន្ទះក្ដារ ក្តារងឿ ធ្វើសសរផ្ទះ និងសង់នាវា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply