គង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកវត្ថុដែលមានសណ្ឋានវែងដាក់សង្កត់លើអ្វីៗ តាមត្រូវការ ឬលើកជើង លើកដៃដាក់លើគ្នា ឬដាក់លើអ្នកដទៃ។
ឧទាហរណ៍៖ គងឈើ គងឫស្សីលើដំបូលទូក លើគំនរឧស; លើកជើងគងលើគ្នា លើកដៃគងថ្ងាស។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងភ្លេង ឬ គ្រឿងសម្រាប់វាយឲ្យសញ្ញាគ្នាធ្វើដោយលោហជាតិ មានសណ្ឋានមូល មានដោះផតខាងក្នុង ។
ឧទាហរណ៍៖ គងតូច, គងធំ, វាយគងប្រជុំគ្នាស្ដាប់ធម៌ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាស់, ឆ្គង ។
ឧទាហរណ៍៖ និយាយពាក្យគងទៅលើគេ, និយាយគងលើច្បាប់ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទាស់, ឆ្គង ។
ឧទាហរណ៍៖ និយាយពាក្យគងទៅលើគេ, និយាយគងលើច្បាប់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖