គង្គា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះទន្លេធំ ១ នៅក្នុងមជ្ឈិមប្រទេស ដែលមានក្បាលជាប់ពីភ្នំហិមាល័យ ហូរចុះមកដល់ក្រុងក័លក័ត្តា ( Calculta ) រហូតដល់សមុទ្រឥណ្ឌា ។ អាកាសគង្គា គឺធ្នារទឹកនៅនាអាកាស ។ ពាក្យនេះគេប្រើក្លាយមក ហៅចំពោះទឹកតែម្ដង
ឧទាហរណ៍៖ ស្រង់ព្រះគង្គា (រ. ស.) គឺស្រង់ទឹក។
សំ.; បា. ឈ្មោះទន្លេធំ ១ ហៅថា ទន្លេគង្គា ។ ពាក្យថាគង្គាមានសេចក្តីថា ៖ ១- គម-ធា. + គ-ប. + អា-ប. (ផ្លាស់ ម ជា ង) ។ វិ. សព្វត្រ គច្ឆតិតិ គង្គា មេទឹកដែលហូរចេញទៅគ្រប់ទីកន្លែង ឈ្មោះថា គង្គា ។ ២- គំ- សិទ្ទុ. + គម-ធា. + ក្វិ-ប. + អា-ប. (ផ្លាស់ ំ ជា ង, លុប ក្វិ និង ម ចេញ) ។ វិ. គំ មហោឃំ បវត្តេត្វា អាគច្ឆតីតិ គង្គា មេទឹកដែលញ៉ាំងអន្លង់ទឹកដ៏ធំ ឱ្យហូរជន់មកឈ្មោះថា គង្គា ។ ឧ. ភគវា យេន គង្គា នទី តេនុបសង្កមិ ព្រះសម្ពុទ្ធដ៏មានជោគត្រង់យាងទៅកាន់ស្ទឹងគង្គា ។ ៣- ឈ្មោះទន្លេធំ ១ នៅក្នុងមជ្ឈិមប្រទេស ដែលមានក្បាលជាប់ពីភ្នំហិមាល័យហូរចុះមកដល់ក្រុងក័លកក័ត្តា (Calculta) រហូតមកដល់សមុទ្រឥណ្ឌា ។ ឧ. គង្គា យមុនា អចិរវតី សរភូ មហី តា មហាសមុទ្ទំ បត្តា ទន្លេគង្គា, យមុនា, អចិរវតី, សរភូ និងមហីទាំងនោះហូរទៅកាន់មហាសមុទ្រ ។ ពាក្យ នេះគេប្រើក្លាយមក ហៅចំពោះទឹកតែម្តង : ស្រង់ព្រះគង្គារ (រ. ស.) គឺស្រង់ទឹក ។ អាកាសគង្គា គឺធ្នារទឹកនៅអាកាស ។ ពាក្យថាគង្គា (ទន្លេ) មា ៦ បទគឺ ៖ ១- សវន្តី (សុ “បសវនេ” + អន្ត + ឦ) ទន្លេ ។ វិ. សវតីតិ សវន្តិ ទន្លេដែលហូរទៅ ។ ឧ. បុថូ សវន្តី ឧបយន្តិ សាគរំ ខ្សែទឹកដែលហូរទៅកាន់សមុទ្រ ។ ២- និន្នគា (និន្ន-សុទ្ធ. + គម “គតិម្ហិ” + ក្វិ + អា) ទន្លេ ។ វិ. និន្នដ្ឋានំ គច្ឆន្តីតិ និន្នគា ទន្លេដែលហូរទៅកាន់ទីទឹកជ្រៅ ។ ឧ. ឋបេត្វា បញ្ច មហានទិយោ អវសេសា និន្នគា វៀរមហានទីទាំង ៥ ចេញ ឈ្មោះថា ទន្លេ ។ ៣- សន្ធុ ( សន្ទ + ឥ + ឧ ផ្លាស់ ទ ជា ធ, សន្ទ “បសវនេ” + ឧ) ទន្លេ ។ វិ. សន្ទតីតិ សិន្ធុ ទឹកដែលហូរទៅ ។ ៤- សរិតា (សរ + “គមនេ” + ឥ + ត + អា) ទន្លេ ។ វិ. សរតី គច្ឆតីតិ សរិតា ទន្លេដែលហូរទៅ, សរិតា សាគរំ យន្តិ ទន្លេដែលហូរទៅកាន់សមុទ្រ ។ ៥- អាបគា (អា-បុ. + គម “គតិម្ហិ” + ក្វិ + អា) ទន្លេ ។ វិ. អាបានំ និវាសោ អាបោ, សមុទ្ទោ តំ គច្ឆតីតិ អាបគា ទីអាស្រ័យនៅរបស់ទឹកឈ្មោះថា អាបៈបានដល់សមុទ្រទន្លេដែលហូរទៅកាន់សមុទ្រនោះ ឈ្មោះថា អាបគា ។ ឧ. នរោ អាបគំ ឱតរិត្វា នរជនចុះទៅកាន់ទន្លេ ។ ៦- នទី (នទ “អព្យត្តសទ្ទេ” + អ + ឦ) ទន្លេ ។ វិ. នទតីតិ នទី ទន្លេដែលមានសំឡេងតិច ៗ ស្រាល ៗ ។ នទន្តតោ ឯតីតិ នទី ទន្លេដែលមានសំឡេងទឹកហូរទៅ ។ ទន្លេគង្គាមាន ២ បទគឺ ៖ ១- ភាគីរថី (ភាគីរថ + ណ+ ឦ) ទន្លេគង្គា ។ វិ. ភគីរថេន រញ្ញា និព្វត្តិតា ភាគីរថី ទន្លេដែលព្រះបាទភគីរថៈ ធ្វើឲ្យកើតឡើង ។ ២- គង្គា (គម “គតិម្ហិ” + គ+អា) ទន្លេ គង្គា ។ វិ. សព្វត្រ គច្ឆតីតិ គង្គាទន្លេដែលហូរទៅគ្រប់ទីកន្លែង ។ ពាក្យថា មាហានទី មាន ៥ បទ ឥមា បញ្ច នទិយោ មហានទី នាម ។ មហានទី គឺទន្លេធំទាំងឡាយមាន ៥ គឺ៖ ១- គង្គា (គមុ “គតិម្ហិ” + គ+ អា) ទន្លេគង្គា គង្គា យមុនា អចិរវតី សរភូ មហី តា មហាសមុទ្ទំ បត្តា ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទាំងអស់នោះហូរទៅកាន់មហាសមុទ្រ ។ ២- អចិរវតី (អចិរ + វន្តុ +ឦ) ទន្លេអចិរវតី ។ វិ. អចិរំ សីឃគមនំ ឯតិស្សមត្ថីតិ > អចិរវតី ស្ទឹងដែលមានក្រសែទឹកហូរត្របាញ់, ហូរខ្មួលខ្មាញ់ ឧ. អាយស្មាអានន្ទោ សម្ពហុលេហិ ភិក្ខូហិ សទ្ធឹ យេន អចិរវតី នទី តេនុបសង្គមិ ព្រះអានន្ទមូយអន្លើដោយព្រះភិក្ខុសង្ឃមានចំនួនច្រើនរូប ចូលទៅកាន់ផ្លូវស្ទឹងអចិរវតី ។ ៣- យមុនា (យមិ “ឧបរម” + ឧន + អា) ទន្លេយមុនា ។ វិ. មលំ យមេតិនាសេតីតិ > យមុនា ទន្លេដែលធ្វើភាពមន្ទិលគឺភាពកករល្អក់ឲ្យវិនាសទៅ ។ វិ. យមស្ស ភគិនី វា > យមុនា ឬទន្លេដែលជាភគិនីរបស់ព្រះយម ។ ៤- សរភូ (សរ + ភូ) ទន្លេសរភូ ។ វិ. សរានិ ភវន្តិ ឯតាយ អវធិភូតាយាតិ > សរភូ ទន្លេដែលជាដើមហេតុឲ្យមានស្រះទឹក ។ វិ. សរតិ គច្ឆតីតិ > សរភូ ទន្លេដែលហូរទៅ ។ ៥- មហី (មហ “បូជាយំ” + អ + ឦ) ទន្លេមហី ។ វិ. មហីយតេ បូជីយតេតិ >មហី ទន្លេដែលគេគោរពបូជា ។ វិ. មហីតិ > មហី ទន្លេដែលធំ គង្គា យមុនា សរភូ អចិរវតី មហីតិ ឥមា បញ្ចមហានទិយោ ។ មហានទីមាន ៥ គឺ គង្គា យមុនា សរភូ អចិរវតី មហី ។ នៅមានពាក្យជាច្រើនទៀតដែលមានន័យថា ទន្លេ ដែរ ដូចពាក្យថា ៖ ចន្ទភាគា, សរស្សតី, នេរញ្ជរា, ការវេរី, នម្មទា, វារិមគ្គ, បនាឡិ … ។ល។ តាមលទ្ធិនៃសាសនាផ្សេងៗ មានសាសនាហិណ្ឌូជាដើម គេមានការយល់ថា ជាកន្លែងដ៏សក្តិសិទ្ធិ ជាពិសេសទឹកនៅក្នុងទន្លេនេះតែម្តង ដែលអាចហូរនាំយនូវបាបខាងក្នុងចិត្តបុគ្គលម្នាក់ៗ ឲ្យរសាត់អណ្ដែតទៅតាមទឹកបានព្រោះ ហេតុនេះហើយ សូម្បីនៅក្នុងរដូវត្រជាក់ ក៏គេនាំគា្នទៅងូតទឹកទន្លេនេះ ក្នុងពេលព្រឹក ទោះបីជាត្រជាក់ប៉ុនណាក៏ដោយ ។ តាមសេចក្តីតំណាលថា ជាកូនបុត្រីច្បង់នៃស្តេចភ្នំ (ភ្នំហេមពាន្ត) ជាមួយនាងមេណា ឬមេទកា, កូនស្រីបន្ទាប់ នៃភ្នំនេះ ឈ្មោះថា ឧម៉ា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)