គជ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំរី ( ពាក្យសម្រាប់ប្រើក្នុងកាព្យ ) ។ គជករ ឬ គជនិករ ( គៈ ជៈ— ) ( បា. ) ហ្វូងដំរី ។
ឧទាហរណ៍៖ គជករ ឈូឆរក្នុងដងព្រៃ។
សំ., បា. <គជ + អ ។ វិ. គជតីតិ> គជោ សត្វណាស្រែកគំរាម សត្វនោះឈ្មោះថា គជៈ ។ ឧ. ឆព្វិសាណំ គជំ សេតំ អទ្ទស់ សុបិនេ អហំ ខ្ញុំម្ចាស់យល់សុបិនឃើញដំរីស មានភ្លុក ៦ ពណ៌ ។ យោ និរុត្តឹ ន សិក្ខេយ្យ សិក្ខន្តោ បិដកត្តយំ បទេ បទេ វិកង្ខេយ្យ វនេ អន្ធគជោ យថា ។ បើបុគ្គលណាមិនសិក្សានូវគម្ពីរនិរុត្តិសាស្រ្ត (កច្ចាយន សទ្ទនីតិ មោគ្គលានសទ្ទសង្គហ) កាលបើបុគ្គលនោះសិក្សានូវគម្ពីរព្រះត្រៃបិដក រមែងសង្ស័យគ្រប់ៗ បទ ប្រៀបបីដូចជាអន្ធគជសារ (ដំរីខ្វាក់ភ្នែក) កាលចូលទៅក្នុងព្រៃតែសង្ស័យគ្រប់ៗ ជំហ៊ាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖