គណៈ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. គណ ) ពួក; ក្រុម; បន; ហ្វូង ។បើរៀងភ្ជាប់ជាមួយនឹងសព្ទឯទៀតឲ្យជាបទសមាសតាមរបៀបវេយ្យាករណ៍ សំ. បា. ត្រូវរៀងជា រដ្ឋមន្ត្រីគណៈ ក្រុមនៃរដ្ឋមន្ត្រី; សង្ឃគណៈ ក្រុមនៃភិក្ខុសង្ឃ; ប៉ុន្តែតាមទម្លាប់ខ្មែរយើង, ច្រើនតែប្រើរៀងបទសមាស សំ. បា. ត្រឡប់យកបទក្រោយជាមុនវិញ សម្រួលឲ្យងាយអាន ងាយថា, រៀងត្រឡប់បទជា គណៈរដ្ឋមន្ត្រី, គណៈសង្ឃ វិញ, ក៏នៅតែមានន័យថា ក្រុមរដ្ឋមន្ត្រី, ក្រុមភិក្ខុសង្ឃ ដែរ ( បទសមាសឯទៀតក្រៅពីនេះនៅមានច្រើន ដូចជា រដ្ឋពល កម្លាំងរបស់រដ្ឋ, រៀងត្រឡប់បទជា ពលរដ្ឋ ជាដើមនោះដែរ ) ។ ល ។
សំ., បា. (គណ) < គណ-ធា. + អ- ប. ។ វិ. គណីយតិ អវយវេន សហាតិ > គណោ សភាវៈដែលគេរាប់ជាមួយនឹងចំណែកផ្សេងទៀតឈ្មោះថា គណៈ បានដល់ ពួក; ក្រុម; បន; ហ្វូង ។ បើរៀងភ្ជាប់ជាមួយនឹងសព្ទឯទៀតឲ្យជាបទសមាសតាមរបៀបវេយ្យាករណ៍ សំ. បា.ត្រូវរៀងជារដ្ឋមន្រ្តីគណៈ ក្រុមនៃរដ្ឋមន្រ្តី; សង្ឃគណៈ ក្រុមនៃភិក្ខុសង្ឃ; ប៉ុន្តែតាមទម្លាប់ខ្មែរយើង, ច្រើនតែប្រើរៀងបទសមាស សំ.; បា. ត្រឡប់យកបទក្រោយជាមុនវិញ សម្រួលឲ្យងាយអាន, ងាយថា, រៀងត្រឡប់បទជា គណៈរដ្ឋមន្រ្តី, គណៈសង្ឃ វិញ, ក៏នៅមានន័យថា ក្រុមរដ្ឋមន្រ្តី, ក្រុមភិក្ខុសង្ឃ ដែរ (បទសមាសឯទៀតក្រៅពីនេះនៅមានច្រើន ដូចជា រដ្ឋពល កម្លាំងរបស់រដ្ឋ, រៀងត្រឡប់បទជាពលរដ្ឋជាដើមនោះដែរ) ។ ល ។ ពាក្យ គណៈ មានសព្ទច្រើនបទដែលមានន័យដូចជា ៖ ១- សមូហ (សំ + ឧហ “គណនេ” + ណ) គណៈ ពួក, ក្រុមការរួបរួម, ការផ្សំគ្នា ។ វិ. សម្មា វិសេសេន ច ឧហតេតិ > សមូហោ សភាវៈដែលគេរួបរួមគ្នាឲ្យល្អ និងវិសេស ។ វិ. សមំ សហ អវយវេន ឧហតិ តិដ្ឋតីតិ វា សមូហោ សភាវៈណាតាំងនៅមួយអន្លើដោយចំណែកដ៏ស្មើ សភាវៈនោះ ឈ្មោះថា សមូហៈ (សំនុំ, ក្រុម) ។ វិ. សំ ឯកតោ ឧហីយតិ ញាយតីតិ > សមូហោ សភាវៈណាត្រូវគេដឹងបានក្នុងទីជាមួយគ្នាសភាវៈនោះ ឈ្មោះថា សមូហៈ (ជំនុំអត្ថ) ។ ឧ បរិនិព្វុតានំ អរហន្តានំ សមូហោ ការប្រជុំនៃពួកព្រះអរហន្ត ដែលលោកបរិនិព្វានហើយ។ ២- គណៈ (គណៈ សង្ខ្យា + អ) គណៈ ពួក, ក្រុម ការរួបរួម,ការផ្សំគ្នា។ វិ. គណីយតិ អវយវេន សហាតិ > គណោ សភាវៈដែលគេរាប់ព្រមគ្នាជាមួយ និងចំណែក ។ ឧ. អយំ គណោ សុបដិបន្នោ សភាវៈនេះ គឺលោកប្រតិបត្តិដោយល្អហើយ ។ ៣- សមុទាយ (សំ + ឧ +ទ-អា + អយ “គមនេ” + អ) គណៈ ពួក, ក្រុមការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ឧទយតីតិ > សមុទយោ សភាវៈកើតជាមួយនឹងចំណែក ។ ឧ. អវយវតោ សមុទាយំ ភិន្នំ កត្វា ធ្វើពួកក្រុមឲ្យបែកបាក់គ្នាដោយចំណែក ។ ៤- សង្ឃោត (សំ + ហន “គមនេ” + អ) គណៈ ពួក ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ហនតិ គច្ឆតីតិ > សង្ឃោតោ សភាវៈបៀតបៀនដែលប្រព្រឹត្តទៅព្រមជាមួយចំណែករួមគ្នា (ពួក, ក្រុម) ។ ឧ. ពហ្វ ពហ្វ ហុត្វា ច សង្ឃាតា ពួកក្រុមមានចំនួនច្រើន ។ ៥- សញ្វយ (សំ + ចិ “ចយេ” + អ) គណៈ ពួក ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សញ្ចិនោតិ អវយវន្តិ > សញ្ចយោ សភាវៈដែលរួបរួមជាមួយគ្នា (ពូក, ក្រុម) ។ ៦- សន្ទោហ (សំ + ទុហ “បបូរណេ” + ណ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវេន ទុហយតីតិ > សន្ទោហោ សភាវៈដែលព្រមព្រៀង រួបរួមគ្នា (ពូក, ក្រុម) ។ ៧- និវហ (និ + វហ “បាបុណនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. និស្សេសតោ វហតិ អវយវន្តិ > និវហោ សភាវៈនាំទៅនូវចំណែកដោយមិនមានសេសសល់ ។ ៨- ឱយ (អវ-បុ + ហន “គមនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវំ កត្វា ព្យបិយតិ គច្ឆតីតិ > ឱយោ ពួកក្រុមដែលដល់នូវការធ្វើរួមគ្នា ។ ៩- វិសរ (វិស “បវេសនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវំ វិសន្តិ ឯត្ថាតិ > វិសរោ ពួកក្រុមដែលចូលរួមគ្នា ។ ១០- និករ (និ + ករ “ករណេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវំ សមីបេ ករោតីតិ > និករោ ក្រុមដែលធ្វើកិច្ចការជិតគ្នា ។ ១១- ចយ (ចិ + ចយេ + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. ចិនាតីតិ > ចយោ ក្រុមដែលសន្សំទុក ។ ១២- កាយ (ក-សទ្ទុ + អា-បុ. + យា-ធា. “គមនេ” + អ-ប.) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ.ឯកេកាបេក្ខាយ អប្បត្តេន កសង្ខាតា អវយវាអាយន្តិ ឯត្ថាតិ > កាយោ សភាវៈជាទីមកនៃអវយវៈដែលលោកហៅថា កៈ ដោយអត្ថថា តិច ព្រោះការសម្លឹងយកនូវត្ថុមួយនិងមួយ (ប្រជុំ, ពួក, កង,ក្រុម) ។ អថវា កុច្ឆិតានំ កេសាទីនំ អាយោតិ > កាយោ, សោ វិយ អវយវានំ ឧប្បត្តិដ្ឋានំ កាយោតិ ឥធ សមូហោ វុត្តោ ម៉្យាងទៀត ការប្រើប្រជុំគឺលោកពោលទុកក្នុងទីនេះថា កាយ ព្រោះវិគ្គហៈថា “សេចក្តីចម្រើននៃអាការៈមានសក់ជាដើមជា, របស់គួរខ្ពើមរអើម ជាទីតាំងនូវអវយវៈ ដូចជាការប្រជុំនោះឈ្មោះថា កាយ ។ ១៣- ខន្ធ (ខំ-សទ្ទូ + ធា. “ធារណេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ខំ សង្ខាតំ អវយវំ ធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់នូវអវយវៈពោលគឺឥន្ទ្រិយ ។ វិ. ខនិ ចក្ខុន្ទ្រីយាទីនិ ធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់ទុកនូវឥន្ទ្រិយទាំងឡាយមានចក្ខុឥន្ទ្រិយជាដើម ។ វិ. អនិច្ចាទីហិ ខំ សុញ្ញំធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់នូវភាពសោះសូន្យទទេដោយលក្ខណៈទាំងឡាយ មានអនិច្ចលក្ខណៈជាដើម ។ វិ. ខំ សគ្គំ ធាតិ វិទធាតីតិ > ខន្ធោ សភាវៈទ្រទ្រង់គឺថាចាត់ចែងនូវសួគ៌ ។ វិ. អវយវេ ខាទតីតិ វាខន្ធោ ឫសភាវៈដែលទំពាស៊ីនូវអវយវៈទាំងឡាយ ។ វិ. ជាតិជរាមរណាទីហិ ខាទិតព្វោតិ > ខន្ធោ សភាវៈត្រូវជាតិ ជរា និងមរណៈជាដើមទំពាស៊ី ។ វិ. ទានផលំ ខណ្ឌតីតិ > ខន្ធោ សភាវៈកាត់នូវផលរបស់ទាន ។ រាសិតោ ខន្ធោ នាម ឈ្មោះថាខន្ធព្រោះជាគំនរ ។ ១៤- សមុទយ (សំ, ឧ + អយ “គមនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ឧទយតីតិ > សមុទយោ សភាវៈដែលកើតឡើងព្រមជាមួយនឹងអវៈយវៈ (ពួក, ក្រុម) ។ ១៥- ឃដា (ឃដ “ឃដនេ” + អ + អា) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. ខដណំ រាសិភវន្តិ > ឃដា ធម្មជាតិភ្ជាប់កើតនូវគំនរ (ពួក, ក្រុម) ។ ១៦- សមិតិ (សំ + ឥ “គតិម្ហី” + តិ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ឯតីតិ > សមិតិ ធម្មជាតិទៅជាមួយនឹងចំណែករួម ។ ឧ. នអមនុស្សោ លភេយ្យ យក្ខានំ សមិតី គន្តុំ អមនុស្សមិនគប្បីបានដើម្បីទៅកាន់ទីប្រជុំរបស់ពួកយក្ខទាំងឡាយ ។ ១៧- សំហតិ (សំ + ហន “គតិយំ” + តិ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ហនតិ គច្ឆតីតិ > សំហតិ ធម្មជាតិដែលបៀតបៀន គឺថាទៅជាមួយនឹងចំណែករួម (ពួក, កង, ក្រុម) ។ ១៨- រាសិ (រស “អស្សាទនេ” + ឥណ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. រសីយតិ សមោសរីយតីតិ > រាសិ សភាវៈដែលគេតែងប្រជុំ (គំនរ, កង, ពួក) ។ ១៩- បុញ្ជ (បុញ្ជ កុច្ឆាយំ + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. បុញ្ជតីតិ > បុញ្ជោ ក្រុមដែលជាកង ។ ឧ. បុញ្ជោ ទុក្ខស្ស កេវលោ កងនៃសេចក្តីទុក្ខទាំងអស់ ។ ២០- សមវាយ (សហ-បុ + អយ “គមនេ” + អ) គណៈ ពួក, ក្រុមការរួបរួម, ការផ្សំ ។ វិ. សហ អវយវេន ព្យាបេត្វា អយតីតិ > សមវាយោ ពួក, ក្រុម ដែលផ្សាយចេញទៅព្រមជាមួយចំណែករួមគ្នា ។ ឧ. បញ្ចន្នំ ឧបាទានក្ខន្ធានំ សង្គហោ សន្និបាតោ សមវាយោ ហោតិ ការរួបរួមនៃឧបាទានក្ខន្ធទាំងឡាយ ៥ ជាការប្រជុំ ជាការព្រមព្រៀងគ្នា (ពួក, កង, ក្រុម) ។ ២១- បូគ (បូ-សទ្ទុ. + គមុ “គតិម្ហិ” +ក្វិ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សមូហភាវំ គច្ឆតីតិ > បូគោ ជនអ្នកដល់នូវភាវៈជាពួក ។ បវត្តីតិ > បូគោ ពួកដែលរួមគ្នា ។ ២២- ជាត (ជន ជនេ + ត) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវេ ជនេតីតិ > ជាតំ ធម្មជាតិដែលញ៉ាំងចំណែកទាំងឡាយឲ្យកើត ។ ២៣- កទម្ពក (ក-សទ្ទុ. + វក “អាទានេ” +អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. កំ អត្តានំ ទេតីតិ កទោ, ចក្ខាទិកោ សរីរាវយវោ អវយវៈគឺសរីរៈមានភ្នែកជាដើម ឈ្មោះថា កទៈ ព្រោះវិគ្គហៈថា “អវយវៈឲ្យនូវខ្លួន” ។ ២៤- ព្យូហ (វិ + ឧហ “គមនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. វិសេសន អវយវា ឧហន្តិ ឯត្ថាតិ > ព្យូហោ អវយវៈជាទីចែកដោយវិសេស ។ ២៥- វិតាន (វិ + តនុ “វិត្ថារេ” + ណ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. វិតនោតិ អវយវេតិ > វិតានំ ធម្មជាតផ្សាយទៅផ្សេងៗ កាន់អវយវៈ ។ ២៦- គុម្ព (គុប “រក្ខណេ” +ព) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវេ គុបតិ រក្ខតីត > គុម្ពោ គុម្ពំ ធម្មជាតគ្រប់គ្រង គឺថារក្សានូវអវយវៈ ។ ២៧- កលាប (កលាសទ្ទូ +បា “រក្ខណេ +អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. កលំ អវយវភាវំ បាតិ រក្ខតីតិ > កាលាបោ សភាវៈគ្រប់គ្រងរក្សានូវភាពនៃអវយវៈជាចំណែក ។ ឧ. កលា សោឡសសមោ ភាគោ ចំណែកស្មើដោយចំណែក ១៦ អំពីចំណែក ។ ២៨- ជាល (ជល “ទិត្តិយំ” + ណ) គណៈ, ពួក ក្រុម, ការរួបរួម ការផ្សំគ្នា ។ វិ. អវយវេន ជលតីតិ > ជាលំ ធម្មជាតដែលរុងរឿងដោយចំណែកផ្សេងៗ ។ ២៩- មណ្ឌល (មណ្ឌ វិភូសាយំ + អល) គណៈ ពួក, ក្រុម ការរួបរួម ការផ្សំគ្នា ។ វិ. អវយវេន មណ្ឌតីតិ > មណ្ឌលំ ធម្មជាតប្រដាប់ដោយចំណែក ។ គណៈ ស័ព្ទមានអត្ថ ២ យ៉ាងទៀតគឺ (១) ភិក្ខុភេទ ក្រុមភិក្ខុ គណៈភិក្ខុ គណៈសង្ឃ, (ភេទរបស់ភិក្ខុ) ; (២) ចយេ ពួក, គណៈ, ក្រុម, (ក្នុងការសន្សំ គឺប្រមូល) ។ (ភិក្ខុភេទេ ចយេ គណោ) ។ គតិ [gati] : គៈតិបា.; សំ. (ន.) < គម-ធា. + តិ-ប. ។ វិ. គមនំ > គតិ ការទៅ, ការដើរទៅ, ដំណើរ, ផ្លូវគន្លង, ទីកើតផ្សេង ៗ ឈ្មោះថា គតិ ។ វិ. បុញ្ញាបុញ្ញវសេន គមនំ > គតិ ការធ្វើដំណើរទៅដោយអំណាចបុណ្យនិងបាប ឈ្មោះថា គតិ ។ វិ. គន្តព្វាតិ > គតិ ភូមិដឺលសត្វគប្បីទៅ ឈ្មោះថា គតិ ។ គច្ឆន្តិ ឯត្ថាតិ > គតិ ភូមិជាទីទៅនៃសត្វ ឈ្មោះថា គតិ ។ ឧ. គតិ មិគានំ បវនំ អាកាសោ បក្ខិនំ គតិ វិភវោ គតិ ធម្មានំ និព្វានំ អរហតោ គតិ ។ ព្រៃធំជាទីត្រេចចរទៅនៃពួកម្រឹគអាកាសជាទីហោះហើរនៃពួកបក្សីសេចក្តីសាបសូន្យគឺ ជាគតិនៃធម៌ទាំងឡាយ ព្រះនិព្វាគឺជាគតិរបស់ព្រះអរហន្ត ។ ពាក្យថា គតិ នេះនៅប្រែបានច្រើនយ៉ាងទៀត ដូចជានិស្ស័យ; អធ្យាស្រ័យ; ប្រាជ្ញាញាណ; ទីនៅ; បរិសុទ្ធ ។ គតិសព្ទប្រព្រឹត្តទៅក្នុងអត្ថ ៨ យ៉ាងគឺ ៖ ១- ភវភេទ គិតមាន ៥ យ៉ាងមានទេវគតិជាដើម ។ ឧ. បញ្ច ខោ ឥមា សារី គតិយោ សារីបុត្តគតិមាន ៥ យ៉ាងនេះឯង ។ ២- បតិដ្ឋា ទីតាំង ។ ឧ. និព្វានំ អរហតោ គតិ និព្វានជាទីតាំងនៅរបស់ព្រះអរហន្ត ។ ៣- និដ្ឋ សេចក្តីសម្រេច ។ ឧ. អបិច ត្យាហំ ព្រហ្មេ គតិញ្ច បជានាមិ ជុតិញ្ច បជានាមិ ព្រហ្មមិនមែនប៉ុណ្ណោះទេ យើងដឹងសេចក្តីសម្រេចនឹងដឹងពីអានុភាពរបស់លោក ។ ៤- អជ្ឈាសយ អធ្យាស្រ័យ ។ ឧ. ឥមេសំ ខោ អហំ ភិក្ខូនំ សីលវន្តានំ កល្យាណធម្មានំ នេវ ជានាមិ អាគតឹ វាគតឹ វា យើងមិនដឹងការមកនឹងអធ្យាស្រ័យរបស់ភិក្ខុអ្នកមានកល្យាណធម៌ ។ ៥- ពុទ្ធិ បញ្ញាញាណ ។ ឧ. ឯវំ អធិមត្តគតិមន្តោ មានបញ្ញាច្រើនដូច្នេះ ។ ៦- វាសដ្ឋានៈ ស្ថានទីនៅទីអាស្រ័យ ។ ឧ. គតិ មគានំ បវនំ ព្រៃធំជាទីនៅអាស្រ័យរបស់ម្រឹគ ។ ៧- គមនៈ ការទៅ ។ ឧ. សុគតិ បាដិកង្ខា សុគតិដែលបុគ្គលគប្បីប៉ងប្រាថ្នា ។ ៨- វិសរៈ ការផ្សាយចេញទៅ ។ ឧ. ន ច គតិគតំ ហោតិ ដំណើរនៃគតិមិនមាន ។ គតិ គឺភូមិដែលប្រព្រឹត្តទៅ ឬប្រព្រឹត្តទៅខាងមុខបន្ទាប់ពីមរណៈគតិមាន ២ យ៉ាងគឺ ៖ ១- ទុគ្គតិ គតិអាក្រក់ អបាយភូមិ ទុគ្គតិសម្រាប់ក្នុងព្រះសូត្រខ្លះចែកចេញជាពីរ គឺនិរយៈ ១ តិរច្ឆានយោនិ ១ សម្រាប់ក្នុងព្រះសូត្រខ្លះមាន ៣ គឺរាប់បេតវិស័យទុគ្គតិនេះ យើងអាចហៅម៉្យាងទៀតថា អបាយទុគ្គតិ គឺនរក, ប្រេត, តិរច្ឆាន និងអសុរកាយ ។ ឈ្មោះនិរយៈមានយៈពេល ១០ យ៉ាងគឺ (១) អម្ពុទៈ, (២) និរម្ពុទៈ, (៣) អពពៈ, (៤) អហហៈ, (៥) អដ្ត, (៦) កុមុទៈ, (៧) សោគន្ធិកៈ, (៨) ឧប្បលៈ, (៩) បុណ្ឌរិកៈ, (១០) បទុមៈ ។ មហានរកមាន ៨ រណ្តៅគឺ (១) សញ្ជីវនរក, (២) កាឡសុត្តនរក, (៣) សង្ឃាតនរក, (៤) ចូឡរោរុវនរក (៥) មហារោរុនរក, (៦) តាបននរក, (៧) បតាបននរក, (៨) អវិចីមហានរក ។ នៅក្នុងពាលបណ្ឌិតសូត្រសម្តែងពីសត្វតិរច្ឆានទុកជា ៥ ប្រភេទគឺ ៖ ១- តិណភក្ខា ពួកសត្វតិរច្ឆានដែលស៊ីស្មៅជាអាហារ, ២- គូថភក្ខា ពួកសត្វតិរច្ឆានដែលស៊ីលាមកជាអាហារ, ៣- ពួកសត្វតិរច្ឆានដែលកើត ចាស់ ស្លាប់ ក្នុងទីងងឹត, ៤- ពួកសត្វតិរច្ឆានដែលកើត ចាស់ ស្លាប់ ក្នុងទឹក, ៥- ពួកសត្វតិរច្ឆានដែលកើត ចាស់ ស្លាប់ ក្នុងរបស់ស្មោគគ្រោកកខ្វក់ ។ តិរច្ឆានមាន ៤ ប្រភេទទៀតគឺ ៖ ១- អបទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើង; ២- ទ្វិបទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើងពីរ; ៣- ចតុប្បទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើងបួន; ៤- ពហុប្បទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើងច្រើន; ប្រភេទសត្វតិរច្ឆានមាន ២ ប្រភេទទៀតគឺ ៖ ១- ពពួកសត្វតិរច្ឆានដែលអាចមើលឃើញដោយភ្នែកតាមប្រក្រតី; ២- ពពួកសត្វតិរច្ឆានដែលមិនអាចមើលឃើញដោយភ្នែកតាមប្រក្រតី ។ គន្ថៈ [gatha ] : គ័ន – ថៈ បា. (ន.) (គន្ថ) ១- < គន្ថ-ធា. + អ-ប. ។ វិ. អត្ថេ គន្ថេតិ បកាសេតិ ឯតេន វាតិ > គន្ថោ បករណ៍ជាទីដោតក្រងនូវសេចក្តី ឬបករណ៍ជាគ្រឿងប្រកាសនូវសេចក្តី ឈ្មោះថា គន្ថៈ គឺកម្រង; ចំណង, គម្ពីរ ឬក្បួនច្បាប់ខាងសាសនា ។ ២- ឈ្មោះកលេសមួយពួកមាន ៤ យ៉ាងគឺ (១) អភិជ្ឈាកាយគន្ថៈ; (២) ព្យាបាទកាយគន្ថ; (៣) សីលព្វតបរាមាសកាយគន្ថៈ; (៤) ឥទំសច្ចាភិនិវេសកាយគន្ថៈ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)