Posted on Leave a comment

តើពាក្យ «គប់» មានន័យដូចម្ដេច ?


គប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយ សំពង​ដោយ​គប់។

                    រាប់​រក​គ្នា, ចង​សមាគម​នឹង​គ្នា។
ឧទាហរណ៍៖ គប់​មិត្រ កុំ​សេពគប់​មនុស្ស​អាក្រក់ កុំ​សម​គប់​នឹង​មនុស្ស​ពាល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំ​សំរាម ចំបើង ឬបាច់​ឈើ​ស្ងួត ឈើ​ពុក​ដែល​ចង​សម្រាប់​កាន់​អុជ​ឈួល ឬ បំភ្លឺ (ហៅ គប់​ភ្លើង ក៏​បាន)។

                   អន្លូង​ឈើ​ធំ​ៗ មាន​សណ្ឋាន​បែប​ញញួរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply