Posted on Leave a comment

តើពាក្យ «គព្ភ» មានន័យដូចម្ដេច ?


គព្ភ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គស-ធា.-អភ-ប. (ផ្លាស់ ស ជា ព, លុប អ) ។ ១- បន្ទប់, ល្វែង ។ វិ. គសតីតិ > គព្ភោ បន្ទប់ដែលប្រព្រឹត្តទៅ ឈ្មោះថាគព្ភ ។ ឧ. យស្មឹ គព្ភេ ចីវរំ និក្ខិត្តំ ហោតិ ភិក្ខុទុកចីវក្នុងបន្ទប់ណា ។ ២- < គុ- ធា. + អភ-ប. ។ គភិ, សត្វកើតក្នុងគតិ, ពាក្យធម្មតាថា មានផ្ទៃ, មានផ្ទៃពោះ, ទម្ងន់ជាដើម ។ វិ. គុគុសទ្ទំ ករោតីតិ > គព្ភោ ផ្ទៃដែលធ្វើ សំឡងឮថា “គុគុ” ឈ្មោះថាគព្ភ ។ ដូចគាថាដែលលោកពោលទុកថា ៖ ផលំ វេ កទលឹ ហន្តិ ផលំ នឡំ សក្ការោ កាបុរិសំ ហន្តិ គព្ភោ អស្សតរឺ យថា ដូចជាផ្លែចេកតែងសម្លាប់នូវដើមចេក, ផ្លែឫស្សីតែងសម្លាប់នូវដើមឫស្សី, ផ្លែបបុសតែងសម្លាប់ដើមបបុស, លាភសក្កាៈតែងសម្លាប់បុគ្គលអាក្រក់, គភ សេះអស្សតរ តែងសម្លាប់នូវមេសេះអស្សតរអស្សតរដូច្នេះដែរ ។ ៣- < គព្ភ-ធា. “ទ្រទ្រង់” + អ-ប. ។ ឧ. ឯត្ថ គព្ភោតិ មាតុកុច្ឆិបិ វុច្ចតិ កុច្ឆិគតបុត្តោបិ ពាក្យថា ភព្ភ ក្នុងទីនេះ ហៅបានទាំងផ្ទៃម្តាយផង ទាំងកូននៅក្នុងផ្ទៃម្តាយផង ។ ឧ. គព្ភោ មេ ទេវ បតិដ្ឋិតោ ។ គព្ភោ ច បតិតោ ឆមាតិ ច ឯត្ថ បន កុច្ឆិគតបុត្តោ គព្ភ ក្នុងប្រយោគថាគព្ភោ មេ ទេវ បតិដ្ឋិតោ ។ គព្ភោ ច បតិតោ ឆមា សំដៅដល់កូនក្នុងផ្ទៃ ។ សេចក្តីសរុប ភព្ភ សព្ទ ប្រើក្នុងសេចក្តី ៣ យ៉ាងគឺ ៖ ១) បន្ទប់, ២) ផ្ទៃពោះ, ៣) សត្វក្នុងគម៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply