គរ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាគំនរ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ៤-១៥ ម មានដើមកំណើតប្រទេសអាមេរិកក្តៅ ឬអាហ្វ្រិកក្តៅ គេដាំនៅប្រទេសក្តៅក្នុងសកលលោក។ គរសម្រាប់ញាត់ពូក ខ្នើយ។ ពេលមានសង្គ្រាម គេយកគរត្បាញធ្វើផួយ ខោ អាវ។ ផ្កា ផ្លែ ខ្ចីៗគេអាចបរិភោគធ្វើបន្លែបាន។ ជ័រដើមគរមានដាក់លក់តាមផ្សារ គេយកជ័រនេះ ត្រាំទឹកឱ្យរីក ហើយលាយស្ករបរិភោគជាថ្នាំលើកកម្លាំង និងគ្រុន។ ស្លឹកគរបុកជាមួយអង្ករ សម្រាប់បំពោកលើថ្ងាសអ្នកឈឺ។ សំបកគរជាថ្នាំរំងាប់ជំងឺ ដើមគរគេយកធ្វើឈើគូស។ សរសៃសំបក សម្រាប់វេញខ្សែពួរ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖