Posted on Leave a comment

តើពាក្យ «គីឡូ» មានន័យដូចម្ដេច ?


គីឡូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilo) បុព្វ​បទ​មាន​ន័យ​ថា មួយ​ពាន់ (១.០០០)។ បារាំង​ប្រើ​ជា ន. ជា​ពាក្យ​បំប្រួញ​របស់​ពាក្យ​ថា គីឡូ​ក្រាម គឺ​បើ​គេ​និយាយ​ថា ១​គីឡូ ឬ ២ គីឡូ បាន​ន័យ​ថា ទម្ងន់ ១ គីឡូ​ក្រាម ឬ ២ គីឡូ​ក្រាម។ ចំណែក​ខ្មែរ​យើង​ប្រើ​ពាក្យ គីឡូ នេះ​សំ​ដៅ​យក​ទាំង​ទម្ងន់​ទាំង​ចម្ងាយ​ដូច​ជា អង្ករ​១​គីឡូ គឺ​អង្ករ ១ គីឡូ​ក្រាម (១.០០០ ក្រាម); ផ្លូវ​មាន​ចម្ងាយ ១ គីឡូ គឺ​ផ្លូវ​មាន​ចម្ងាយ ១ គីឡូ​ម៉ែត្រ (១.០០០ ម៉ែត្រ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply