គុណ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរធ្វើឲ្យចម្រើនកើនឡើង ។
ឧទាហរណ៍៖ គុណ ១០ ជា ២០; លេខគុណ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដំណើរធ្វើឲ្យចម្រើនកើនឡើង ។
ឧទាហរណ៍៖ គុណ ១០ ជា ២០; លេខគុណ ។
(សំ. បា. ) សេចក្ដីចម្រើន; ថ្នាក់, ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព, បែបបទ…។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួន គួរគោរព តបស្នងនឹងខានពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន ។ ធម៌ដែលគួរនឹក គួររំពឹងដល់: គុណព្រះពុទ្ធ–ព្រះធម៌–ព្រះសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គុណ : ដូចជា គុណកថា (—កៈថា ) ការថ្លែង, និយាយ, ចរចាអំពីគុណ : គុណកថានេះពីរោះណាស់ គួរតែស្ដាប់ ។ គុណកម្ម (—ក័ម) អំពើគឺគុណ, អំពើជាគុណជាប្រយោជន៍ ។ គុណជាត ឬ គុណជាតិ ( —ជាត ) (ប្រើតាម នប៉ុំ.ឥត្ថី.) គុណគ្រប់យ៉ាង : គុណជាតិ ៣ យ៉ាងគឺ សីល, សមាធិ, បញ្ញា ហៅថា ត្រៃសិក្ខា ព្រោះជាដំណើរ, ជាលំអានគួរបុគ្គលសិក្សាហាត់រៀនបំពេញឲ្យមានបរិបូណ៌ ដើម្បីជាផ្លូវរំងាប់ទុក្ខ; សីលជាគុណជាតញ៉ាំងកាយវាចាឲ្យបរិសុទ្ធ, សមាធិ ជាគុណភាពញ៉ាំងចិត្តឲ្យស្ងប់, បញ្ញា ជាគុណជាតិនាំឲ្យស្គាល់ខុសត្រូវ, ឲ្យស្គាល់ការណ៍ពិត ។ គុណធម៌ (—ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ សេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, ប្រណី. . . ។ គុណនាម (—នាម) នាមសព្ទដែលប្រាប់ដំណើរនាមនាម ឲ្យឃើញលក្ខណៈផ្សេងៗគ្នា ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់ ជាដើម ។ គុណបទ ( —បត់ ) បទដែលជាវិសេសនៈរបស់នាមនាម ដូចពាក្យថា ផ្ទះខ្ពស់, ផ្ទះទាប, ផ្ទះចាស់, ផ្ទះថ្មី, ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជាគុណបទរបស់ ផ្ទះ ។ គុណភាព (—ភាប) ភាពនៃគុណ, ដំណើរដែលមានគុណ; របស់ដែលមានអានុភាពស័ក្តិសិទ្ធិ : ឱសថនេះមានគុណភាពវិសេសណាស់ ។ គុណវិបត្តិ (—វិបាត់) វិបត្តិនៃគុណ, ការប្រាសចាកគុណ, ការខ្វះសេចក្ដីល្អ, ការគ្មានផលប្រយោជន៍ : មនុស្សម្នាក់ៗតែងមានគុណសម្បត្តិខ្លះ, គុណវិបត្តិខ្លះ ។ គុណវិសេស (—វិសេសៈ ឬ —វិសែស) ដំណើរប្លែករបស់គុណ គឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មង។ សេចក្ដីល្អផ្សេងៗ ។ ឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យស្ងើច : អួតគុណវិសេសដែលពុំមានក្នុងខ្លួន ។ គុណវុឌ្ឍិ (—វុត-ឍិ) សេចក្ដីចម្រើនដោយគុណ, ដំណើរចម្រើនដោយសេចក្ដីល្អ, ដោយសេចក្ដីរុងរឿង, ដោយសេចក្ដីបរិសុទ្ធិ ។ គុណសព្ទ (—ស័ប) សំដីដែលប្រាប់ដំណើរនាមនាមឲ្យឃើញលក្ខណៈផ្សេងៗគ្នា (ម. ព. គុណនាម ផង ) ។ គុណសម្បត្តិ (—ស័ម-ប័ត) សេចក្ដីដល់ព្រមដោយគុណ គឺ ការបរិបូណ៌ ដោយសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ : មនុស្សនេះ មានគុណសម្បត្តិគួរឲ្យសរសើរ ។ គុណសម្បទា (—ស័ម-ប៉ៈទា) ដូចគ្នានឹង គុណសម្បត្តិ ដែរ ។ គុណាករ (—កៈរ៉ៈ ឬ —ក) ( គុណ + អាករ ) អណ្ដូង, កំណប់ នៃសេចក្ដីល្អ, នៃសេចក្ដីបរិសុទ្ធិ; ប្រជុំនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង; បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ ។ គុណានិសង្ស (—និសង់) (គុណ + អានិសំស) ដំណើរបង្ហូរផលផ្ដល់ឲ្យបានសម្រេចប្រយោជន៍ដោយសារគុណ, ផលនៃសេចក្ដីល្អ, ផលដែលឲ្យតាមដំណើរសេចក្ដីបរិសុទ្ធិ ។ គុណានុភាព (—ភាប) (គុណ + អានុភាវ) អានុភាពនៃគុណ គឺអំណាច, តេជះ, ឫទ្ធិនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ ។ គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដីទំនុកបម្រុង, អនុគ្រោះដោយគុណ គឺសេចក្ដីទំនុកបម្រុងឲ្យល្អ, ឲ្យដុះដាលចម្រើន; ហៅថា ឧបការគុណ វិញក៏បាន ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)