គូទ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. គុទ) អវយវៈត្រង់ចំណែកកាយខាងក្រោយជិតវច្ចទ្វារ
ឧទាហរណ៍៖ ដាក់គូទអង្គុយ។
ប៉ែកអវយវៈនេះបុរាណពីដើមហៅថា តពោក ឬ ត្រពោក; សូម្បីសព្វថ្ងៃនេះ អ្នកបាត់ដំបង, អ្នកសៀមរាបជាដើម ក៏នៅប្រើពាក្យនេះដែរ
ឧទាហរណ៍៖ ដាក់តពោកអង្គុយ ( ម. ព. នោះ ) ។ ប្រើដោយច្រឡំសរសេរ គូថ, ត្រូវប្រើ គូទ វិញទើបត្រឹមត្រូវ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖