គ្រឿងឥស្សរិយយស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាភរណភណ្ឌសសម្រាប់យស។ ប្រទេសកម្ពុជាចែកគ្រឿងឥស្សជាពីរប្រភេទធំៗ គឺលំដាប់ថ្នាក់ពិសេស និងលំដាប់ថ្នាកធម្មតា។ លំដាប់ថ្នាក់ពិសេសមាន ជាតូបការ និងមហាកណ្ឋាភណ្ឌ ឯករាជ្យជាតិ។ លំដាប់ថ្នាក់ធម្មតាមាន១៦។ .លំដាប់ថ្នាក់ទី១៖ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី២៖ គ្រឿងឥស្សរិយយស ឯករាជ្យជាតិ៖ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរិវឌ្ឍន៍។ .លំដាប់ថ្នាក់ទី៣ គឺគ្រឿងឥស្សរិយយស សហមេត្រី៖អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរិវឌ្ឍន៍។ .លំដាប់ថ្នាក់ទី៤ គឺគ្រឿងឥស្សរិយយស សេនជយសិទ្ធិ។ .លំដាប់ថ្នាក់ទី៥ គឺគ្រឿងឥស្សរិយយស ការពារប្រទេស៖ ផ្នែកកងវរសេនាតូច ឬផ្នែកឃុំសង្កាត់ ផ្នែកកងទ័ព ឬផ្នែកខេត្តរាជធានី និងផ្នែកព្រះរាជាណាចក្រ។ .លំដាប់ថ្នាក់ទី៦ គឺគ្រឿងឥស្សរិយយស មកុដរាជ្យ។ .លំដាប់ថ្នាក់ទី៧ គឺគ្រឿងឥស្សរិយយស .លំដាប់ថ្នាក់ទី៨ គឺគ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ៖ សំរឹទ្ធិប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី៩ គឺគ្រឿងឥស្សរិយយស សុវុត្ថា៖ សំរឹទ្ធិប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី១០ គឺគ្រឿងឥស្សរិយយស មុនីសារាភណ៖ សំរឹទ្ធិប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី១១ គឺគ្រឿងឥស្សរិយយស អនុស្សរា៖ សំរឹទ្ធិប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី១២ គឺគ្រឿងឥស្សរិយយស ខេមរបតិការ៖ ប្រាក់ និងមាស។ .លំដាប់ថ្នាក់ទី១៣ គឺគ្រឿងឥស្សរិយយស វឌ្ឍនការ៖ សំរឹទ្ធិ មាស ប្រាក់។ .លំដាប់ថ្នាក់ទី១៤ គឺគ្រឿងឥស្សរិយយស ខេមរកីឡាឫទ្ធិ៖ សំរឹទ្ធិ ប្រាក់ និងមាស។ .លំដាប់ថ្នាក់ទី១៥ គឺគ្រឿងឥស្សរិយយស សុទ្ធការ៖ សំរឹទ្ធិ ប្រាក់ និងមាស។ ព្រមទាំងលំដាប់ពិសេស ក្រៅការចាត់ថ្នាក់មយយទៀត គឺគ្រឿងឥស្សរិយយស ស្រ្តីវឌ្ឍនា៖ សំរឹទ្ធិ ប្រាក់ និងមាស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖