Posted on Leave a comment

តើពាក្យ «ឃនៈ» មានន័យដូចម្ដេច ?


ឃនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) <ឃា-ធា. + យុ-ប. ។ វិ. ឃាយតីតិ > ឃានំ រូបណាស្រូបក្លិន រូបនោះហៅថា ឃាន ឬ ឃាយន្តិ អនេនាតិ > ឃានំ នាមធម៌ទាំងឡាយតែងដឹងក្លិនដោយរូបណា រូបនោះឈ្មោះថា ឃាន បានដល់ ឃានបសាទរូបដែលជាទីអាស្រ័យ នៃឃានវិញ្ញាណ ធ្វើកិច្ចស្រូបក្លិន គឺច្រមុះ។ ឃានៈមាន ២យ៉ាងគឺ៖ ១- មំសឃានៈ បានដល់តួច្រមុះទាំងមូលដែលជាទីអាស្រ័យនៃឃានប្រសាទរូប; ២- បសាទរូប ឬឃានប្រសាទ បានដល់ភាពថ្លានៃឃានៈ ដែលតាំងនៅក្នុងច្រមុះ មានទ្រង់ទ្រាយដូចក្រចកពពែ។ ក្នុងគម្ពីមជ្ឃិមនិកាយ ឧបរិបណ្ណាសក ព្រះអង្គសម្តែងថា តស្មាតិហ តេគហបតិ ឯរំ សិក្ខិតព្វំ ន ឃានំ ឧបាទិយិស្សាមិ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា យើងនឹងមិនប្រកាន់ច្រមុះ ។ (ម.ព. ឃានបសាទ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply