ឃរាវាស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គ្ឫហាវាស) ការនៅគ្រប់គ្រងផ្ទះ; អ្នកនៅគ្រប់គ្រងផ្ទះ (ម. ព. គ្រឹហាវាស, គ្រហស្ថ ផង) ។
មើលពាក្យគ្រហស្ថ ។
(បា.; សំ.) (គ្ឫហវាស) < ឃរ + អាវស ។ វិ. ឃរស្ស អាវសនំ > ឃរាវាសោ ការនៅគ្រប់គ្រងផ្ទះ ឈ្មោះថា ឃរាវាស; ឃរំ អាវសតីតិ > ឃរាវាសោ ជនអ្នកនៅគ្រប់គ្រងផ្ទះ ឈ្មោះថា ឃរាវាស (ម.ព. គ្រឹហាវាស, គ្រហស្ថ ផង) ។ ក្នុងទីឃនិកាយ សីលក្ខន្ធវគ្គ ត្រង់សាមញ្ញផលសូត្រ ព្រះអង្គទ្រង់សម្តែងថា សោ តេន សទ្ធាបដិលាភេន សមន្នាគតោ ឥតិ បដិសញ្ចិក្ខតិ – ‘សម្ពាធោ ឃរាវាសោ រជោបថោ, អញ្ភេកាសោ បព្វជ្ជា។ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយណ ចរិតុំ។ យន្នូនាហំ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្ពជេយ្យ’ន្តិ ។ កុលបុត្រនោះ ជាអ្នកដល់ព្រមដោយសទ្ធាហើយ តែងសិក្សាថា ការនៅគ្រប់គ្រងផ្ទះចង្អៀតពេកណាស់ ជាផ្លូវប្រកបដោយធូលី គឺរាគៈ បព្វជ្ជាជាឱកាសធំទូលាយ។ ការនៅគ្រប់គ្រងផ្ទះមិនងាយប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូរណ៍ បរិសុទ្ធ ម៉ត់ហ្មងតែម្យ៉ាងបានឡើយ បើដូច្នោះអាត្មាអញគប្បីដាក់ចុះនូវសក់ និងពុកមាត់ហើយស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើតបួសជាអ្នកមិនមានផ្ទះ។ ក្នុងគម្ពីរអង្គុត្តរនិកាយ ចតុក្កនិបាត បត្តកម្មវគ្គ ត្រង់អានណ្យសូត្រ (បិ. ៤២,១៧០) ព្រះអង្គទ្រង់សម្តែងនូវសេចក្តីសុខរបស់គ្រហស្ថ ប្រារព្ធចំពោះអានាថនិណ្ឌិកសេដ្ឋីថា ម្នាលគហបតី គិហិសុខ (សុខរបស់គ្រហស្ថ) នេះមាន ៤យ៉ាង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យ គប្បីសម្រេចបាន។ សេចក្តីសុខ ៤ប្រការ ដូម្តេចខ្លះ? គឺអត្ថិសុខ (សុខព្រោះមានទ្រព្យ) ១ ភោគសុខ (សុខព្រោះចេះប្រើប្រាស់) ១ អនណសុខ (សុខព្រោះមិនជំពាក់បំណុលគេ) ១ អនវជ្ជសុខ (សុខព្រោះមិនមានទោស) ១ ។ ម្នាលគហបតី ចុះអត្ថិសុខតើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះមានភោគៈ ដែលមានបានមកដោយសេចក្តីព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំ បានមកដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះរមែងសុខ បានសោមនស្សថា ភោគៈទាំងឡាយដែលបានដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌របស់អាត្មាអញមាន។ ម្នាលគហបតី នេះហៅថា អត្ថិសុខ។ ម្នាលគហបតី ចុះភោគសុខតើដូចម្តេច? ម្នាលគហបតី ការប្រើប្រាស់ នូបភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយដែលបាន មកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី នេះហៅថា ភោគសុខ។ ម្នាលគហបតី ចុះអនណសុខ តើដូចម្តេច? ម្នាលគហបតី កុលបត្រក្នុងលោកនេះ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយ កុលបត្រនោះរមែងបានសេចក្តីសុខ បានសោមនស្សដូច្នេះថា អាត្មាអញមិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយទេ។ ម្នាលគហបតី នេះហៅថា អនណសុខ។ ម្នាលគហបតី ចុះអនវជ្ជសុខ តើដូចម្តេច? ម្នាលគហបតី អរិយសាវកក្នុងសាសនានេះ ជាអ្នកប្រកបដោយកាយកម្មឥតមានទោសទេ ប្រកបដោយវចីកម្មឥតមានទោសទេ ប្រកបដោយមនោកម្មឥតមានទោសទេ អរិយសាវកនោះរមែងបានសេក្តីសុខ បានសោមនស្សដូច្នេះថា អាត្មាអញប្រកបដោយកាយកម្មឥតមានទោសទេ ប្រកបដោយវចីកម្មឥតមានទោសទេ ប្រកបដោយមនោកម្មឥតមានទោសទេ។ ម្នាលគហបតី នេះហៅថា អនវជ្ជសុខ។ ម្នាលគហបតីសេចក្តី ៤យ៉ាងនេះឯង ដែលគ្រហស្ថ អ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យហើយ គប្បីបានសម្រេចដោយប្រការដូច្នេះ។ ពេលចប់ព្រះសូត្រ ព្រះអង្គទ្រង់សម្តែងថា៖ អនណំ សុខំ ញត្វាន អថោ អត្ថិសុខំ សរេ ភុញ្ជំ ភោគំ សុខំ មច្ចោ អថោ បញ្ញា វិបស្សតិ។ វិបស្សមានើ ជានាតិ ឧភោ ភោគេ សុមេធសោ អនវជ្ជសុខស្សេតំ កលំ នាគ្ឃតិ សោឡសឹ។ បុគ្គលដឹងសុខដែលមិនមានបំណុលក្តី រឭកឃើញនូវសុខដែលមានភោគៈក្តី ពិចារណាឃើញនូវសុខ ដែលកំពុងប្រើប្រាស់នូវភោគៈដោយប្រាជ្ញាក្តី កាលពិចារណាឃើញច្បាស់ រមែងដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញាដ៏ប្រពៃថា សុខ (ទាំង៣) នុ៎ះ មិនដល់នូវចំណែកមួយក្នុងចំណែកទី១៦ របស់អនវជ្ជសុខឡើយ។ (ម.ព. ប្រយោជន៍)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)