Posted on Leave a comment

តើពាក្យ «ឃាត» មានន័យដូចម្ដេច ?


ឃាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.បា.) ការ​សម្លាប់ ការ​បំបាត់​ជីវិត ការ​បៀតបៀន ការ​ធ្វើ​ឲ្យ​វិនាស ។
ឧទាហរណ៍៖ ធ្វើ​ឃាត​ចោរ​ម្នាក់ ។

                (សំ.; បា.) < ហន-ធា. + ណ-ប. (ផ្លាស់ ហន ជា ឃាត)។ វិ. ឃាតនំ > ឃាតោ ការសម្លាប់, ការបំបាត់ជីវិត, ការបៀតបៀន, ការធ្វើឱ្យវិនាស : ធ្វើឃាតចោរម្នាក់។ ក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថាមជ្ឈិមនិកាយ សម្តែងថា ឥមេ សត្តា អវិជ្ជាយ អញ្ញាណា ហុត្វា នន្ចិរាគេន អាពន្ធិត្វា រូបារម្មណាទីនិ ឧប នីតា វដ្ដទុក្ខសត្តិយា ឃាតំ លភន្តិ។ សេចក្តីថា សត្វទាំងឡាយនេះងងឹតល្ងង់ព្រោះអវិជ្ជា រួបរឹតហើយដោយនន្ទិរាគៈ ឱនទៅរកអារម្មណ៍ទាំងឡាយមានរូបារម្មណ៍ជាដើម តែងបាននូវការសម្លាប់ដោយលំពែងគឺ វដ្តទុក្ខ។ ក្នុងអនន្តរិយកម្ម គឺកម្មដែលមានទម្ងន់ ឱ្យផលដោយមិនមានចន្លោះ គឺត្រូវតែឱ្យផលក្នុងជាតិជាបន្ទាប់ មាន ៥ គឺ (១) មាតុឃាត ការសម្លាប់ម៉ែ (២) បិតុឃាត ការសម្លាប់ឪពុក (៣) អរហន្តឃាត ការសម្លាប់ព្រះអរហន្ត (៤) លោហិតុប្បាទ ការញ៉ាំងលោហិតព្រះពុទ្ធឱ្យពុរពង (៥) សង្ឃភេទ ការបំបែកសង្ឃ។ (ម.ព. អនន្តរិយកម្ម ផង)។ សត្តឃាត (សាត់-តៈ-ឃាត) ការសម្លាប់សត្វ។ មនុស្សឃាត (មនុស-សៈ-ឃាត) ការសម្លាប់មនុស្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply