ឃានធាតុ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + ធាតុ ។ (ម.ព. ឃានបសាទ ផង)។ ឃានបសាទ ឬឃានប្រសាទ [ghānapasāda] ឃានៈ-បៈសាត ឬ ប្រសាត, បា.; សំ, (ន.) < ឃាន + បសាទ។ វិ. ឃានសង្ខាតោ បសាទោ > ឃានបសោទោប្រសាទ គឺឃានៈ ហៅថា ឃានបសាទ បានដល់ភាពថ្លៃនៃឃានៈ ដែលតាំងនៅក្នុងច្រមុះ មានទ្រង់ទ្រាយដូចក្រចកពពែ មានភាពគួរដល់ការប៉ះខ្ចប់ជាមួយនឹងក្លិន។ លក្ខណាទិចតុក្កៈរបស់ឃានប្រសាទគឺ៖ ១- គន្ធាភិឃាតារហភូតប្បសាទលក្ខណំ ឃាយិតុកាមតានិទានកម្មសមុដ្ឋានភូតប្បសាទលក្ខណំ វា មានភាពថ្លានៃភូតរូបគួរដល់ការ ប៉ះខ្ចប់នឹងក្លិនជាលក្ខណៈ ឬមានភាពថ្លានៃភូតរូបដែលមានកម្មជាសមុដ្ឋាន ដែលកម្មនោះ មានសេចក្តីប្រាថ្នាដើម្បីនឹងហិតក្លិន ជាលក្ខណៈ; ២- គន្ធេសុ អាវិញ្ឆនរសំ មានការស្រូបក្លិនជាកិច្ច; ៣- ឃានវិញ្ញាណស្ស អាធារភាវបច្ចុបដ្ឋានំ មានភាពជាទីទ្រទ្រង់នូវឃានវិញ្ញាណជាផល; ៤- ឃាយិតុកាមនិទានកម្មជភូតបទដ្ឋានំ មានភូតរូបដែលកើតពីកម្ម ដែលមានសេចក្តីប្រថ្នាដើម្បីស្រូបជាហេតុ ជាបទដ្ឋាន។ ឃានប្រសាទនេះ អាចធ្វើកិច្ចបាន ២យ៉ាងគឺ ជាវត្ថុផង ជាទ្វារផង។ បើជាវត្ថុហៅថា ឃានវត្ថុ គឺជាទីអាស្រ័យនៃឃានវិញ្ញាណជាដើម និងសម្បយុត្តធម៌, បើជាទ្វារ ហៅថាឃានទ្វា គឺជាទីចេញចូលនៃគន្ធារម្មណ៍ផល ជាទីចេញចូលនៃឃានវិញ្ញាណជាដើមផង។ បើពោលអំពីភាពជាធំក្នុងការដឹងក្លិន ហៅថា ឃានិន្រ្ទយ, បើពោលអំពីអណ្តូង គឺជាទីកើតនៃចិត្ត និងចេតសិក និងអាសវៈទាំងឡាយជាដើម ហៅថា ឃានាយតនៈ, បើពោលអំពីសភាពសូន្យ ពោលគឺ ឃានបសាទនេះ ត្រឹមជាធាតុប៉ុណ្ណោះ មិនជាសត្វ ជាបុគ្គលណា ហៅថា ឃានធាតុ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖