ងឿង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងេងងោង ទ្រឹង ។
ឧទាហរណ៍៖ កំពុងតែគិត ស្រាប់តែងឿងគិតមិនលេច ។ កុំងឿងដោយខ្យល់ កុំងឿងព្រោះសំដីគេនិយាយព្យូហ៍ឲ្យភ័ន្តគំនិត ។ កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី កុំកាន់ពិសយង់ គប់នូវស្ដ្រី សមណជនជី កុំឲ្យក្ដីត្រូវ(សាស្ដ្រាច្បាប់រាជនេត្រជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
ងឿងគាំង ងឿងត្រាតែគាំងគំនិតគិតអ្វីពុំឃើញ ។ ងឿងឆ្ងល់ ឆ្ងល់ងឿងគំនិតគិតមិនឃើញ ។ ងឿងស្រឡាំងកាំង ស្រឡាំងកាំងភាំងគំនិតប្រកបដោយការព្រួយផ្អុកៗផង ។ ល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ងេងងោង ទ្រឹង
ឧទាហរណ៍៖ កំពុងតែគិត ស្រាប់តែងឿងគិតមិនលេច ។ កុំងឿងដោយខ្យល់ កុំងឿងព្រោះសំដីគេនិយាយព្យូហ៍ឲ្យភ័ន្តគំនិត ។ កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី កុំកាន់ពិសយង់ គប់នូវស្ដ្រី សមណជនជី កុំឲ្យក្ដីត្រូវ(សាស្ដ្រាច្បាប់រាជនេត្រជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
ងឿងគាំង ងឿងត្រាតែគាំងគំនិតគិតអ្វីពុំឃើញ ។ ងឿងឆ្ងល់ ឆ្ងល់ងឿងគំនិតគិតមិនឃើញ ។ ងឿងស្រឡាំងកាំង ស្រឡាំងកាំងភាំងគំនិតប្រកបដោយការព្រួយផ្អុកៗផង ។ ល ។
ដែលធ្ងន់ក្នុងក្បាល, ដែលឈឺស្ទំក្នុងក្បាល ។
ឧទាហរណ៍៖ ឈឺក្បាលងឿង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖