Posted on Leave a comment

តើពាក្យ «ចក្រពត្រាធិរាជ» មានន័យដូចម្ដេច ?


ចក្រពត្រាធិរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ចក្រពត្តិ និង អធិរាជ) ។
ចក្រពត្តិ + អធិរាជ ។ ស្តេចដែលញ៉ាំងចក្រឱ្យប្រព្រឹត្តទៅបាន និងមានបុណ្យអំណាចដ៏អស្ចារ្យ អាចប្រើចក្រ (យានជំនិះសម្រាប់ស្តេចចក្រពត្តិ) ឱ្យប្រព្រឹត្តទៅបានគ្រប់ទីតំបន់បានតាមសេចក្តីត្រូវការ ព្រះអង្គទ្រង់មានឫទ្ធានុភាពខ្លាំងជាអនេក ទ្រង់ជាម្ចាស់លើសកលលោក ប្រកបដោយទសពិធរាជធម៌។ ក្នុងមជ្ឈិមនិកាយ មានពុទ្ធដីកាចែងពីអង្គនៃចក្រពត្រាធិរាជថា ៖ ម្នាលភិក្ខុទាំងឡាយព្រះរាជាជាស្តេចចក្រពត្តិប្រកដោយអង្គ ៥ យ៉ាង រមែងញ៉ាំងអាណាចក្រឱ្យប្រព្រឹត្តទៅដោយកុសលធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិក្នុងលោកនេះ ទ្រង់ឈ្វេងយល់នូវប្រយោជន៍នៃរាជការ ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល (ស្គាល់ថា កាលនេះជា កាលគួឬសោយសុខក្នុងរាជ្យ កាលនេះជាកាលគួរវិនិច្ឆ័យក្តី កាលនេះជាកាលគួរទៅកាន់ជនបទ) ១ ទ្រង់ស្គាល់បរិសទ្យ (ស្គាល់ថា អ្នកនេះជាក្សត្រិយ៍ ជាព្រាហ្មណ៍ ជាវេស្ស ជាសុទ្រ) ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជាអាណាចក្រឲ្យប្រព្រឹត្តទៅដោយធម៌ អាណាចក្រនោះសត្វជាត្រូវ មានជាតិជាមនុស្សណាមួយមិនអាចឲ្យប្រព្រឹត្តទៅបានឡើយ ។ (ម.ព. ចក្រពត្តិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply