Posted on Leave a comment

តើពាក្យ «ចង្កៀង» មានន័យដូចម្ដេច ?

ចង្កៀង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបញ្ឆិតបញ្ឆៀងលូកនាយលូកអាយញយៗដោយទទូច ដើម្បីឲ្យអ្នកស្ដាប់ចុះសម្រុងតាមខ្លួន ប្រដូចនឹងគេកៀងសត្វឲ្យមូល ឬ ឲ្យចូលកាន់ទីតាមបំណងខ្លួន, ច្រើនប្រើជា កិ. វិ. ជាង ។
ឧទាហរណ៍៖ វាចេះតែនិយាយចង្កៀងឲ្យខ្ញុំលង់គំនិតស្លុងស៊ប់ទៅតាមគំនិតវា ។

                ប្រើជា គុ. ក៏បានខ្លះដែរ ។
ឧទាហរណ៍៖ វាប្រើសំដីចង្កៀងឲ្យខ្ញុំជឿតាមវា ។ អ្នកខ្លះនិយាយថា ប្រកៀង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ដាក់​ខ្លាញ់ ឬ ប្រេង​អុជ​បំភ្លឺ គឺ​ប្រទីប។
ឧទាហរណ៍៖ ចង្កៀង​ខ្លាញ់ ចង្កៀង​ប្រេង​កាត ជា​ដើម ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតេលបទីប​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply