ចន្ទគតិកាល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣ គឺ ហេមន្តៈ រដូវរងា មាន ៤ ខែ រាប់តាំងពីថ្ងៃ ១ រោច ខែកត្ដិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន៤ ខែ រាប់ពីថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀង មាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំង ៣ រដូវជា ១២ខែ ត្រូវជា១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើកខែអាសាឍ ២ ដងនោះ ត្រង់គិម្ហៈរដូវមាន ៥ ខែ គឺរាប់ពីត្រឹមថ្ងៃ១រោច ខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន១៣ខែ, ហៅថា ឆ្នាំមានអធិកមាស ។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ ថ្ងៃ ខុសពីធម្មតា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖