ចម្ប៉ា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ចម្បក; សំ. ចម្បក, ចម្បា) ឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់; មានពីរយ៉ាង គឺ ចម្ប៉ាស, ចម្ប៉ាក្រហម ។
(សំ. បា.ចម្បា) ឈ្មោះរាជធានីមួយរបស់ដែនអង្គៈ ក្នុងមជ្ឍិមប្រទេស (ឥណ្ឌា) ពីក្នុងបុរាណសម័យយូរហើយ ។
ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ), ជាដែនរបស់ពួកមនុស្សជាតិចាម្ប៍ ឬ ចាម ។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ ត័ងកៀ មានអំណាចគ្របសង្កត់លើ ក៏ដេញកម្ចាត់ពួកចាម ចេញអស់ ។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ ។ល។ ពួក ត័ងកៀ តាំងនាមដែន ចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក ។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរ្តិ៍ដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែន អណ្ណាម សព្វថ្ងៃនេះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖